Sunday, November 15, 2015

ខ្សែដៃតាមដានសុខភាព Mi Band 1S របស់ Xiaomi តម្លៃត្រឹម ១៥ដុល្លា

ក្រុមហ៊ុនអេឡិចត្រូនិចិន Xiaomi លំដាប់ទី៣លើពិភពលោកក្នុងការផលិតទូរស័ព្ទដែល តែងបញ្ចេញម៉ូឌែលទូរស័ព្ទថ្មីៗជាច្រើនស៊េរីកន្លងមកនោះ ហើយក៏នឹងគ្រោងផលិតកំព្យូទ័រ យួរដៃក្នុងពេលឆាប់ៗខាងមុខផងដែរ ថ្មីៗនេះបាផលិតខ្សែដៃសុខភាពមួយ មានឈ្មោះថា Mi Band 1S តម្លៃត្រឹមតែ ១៥ដុល្លាអាមេរិចប៉ុណ្ណោះ។


ខ្សែដៃនេះមិនមានអេក្រង់នោះទេ ហើយវាអាចធ្វើតំណភ្្ជាប់ជាមួយទូរស័ព្ទប្រព័ន្ធអេនឌ្រ័យ និង iOS បាន។ ខ្សែដៃវ័យឆ្លាតនេះមានសមត្ថភាពអាចតាមដានឥរិយាបថដំណេក វាស់ចង្វាក់បេះដូង តាមដានកម្រិតកាឡូរី និងផ្តល់ដំណឹងអោយដឹងពេលមានការហៅទូរស័ព្ទចូល និងផ្ញើរសារជាដើម។

វាមានទំហំ  37 x 13.6 x 9.9 មីលីម៉ែត្រ និងទំងន់ ៥,៥ក្រាម។ ចំណែកថាមពល ថ្មវិញមានទំហំ ៤៥មីលីអំពែ អាចប្រើបានរយៈពេល ៣០ថ្ងៃ ក្រោយពេលសាក១ដង។ ក្រៅពីនេះវាអាចការពារ ការប្រឡាក់ដី និងជម្រាបទឹកបាន (IP67) ។ 


ខ្សែដៃវ័យឆ្លាត Mi Band 1S បានចេញលក់ហើយកាលពីថ្ងៃទី ១១ វិច្ឆិកា ២០១៥។ 

No comments:

Post a Comment