ពិតហើយអ្នកប្រាកដជាធ្លាប់ពិសាគ្រាប់ល្ពៅនៅពេលទំនេរពីការងារមិនខាន
ប៉ុន្តែតើអ្នកធ្លាប់បានដឹងពីគុណសម្បត្តិរបស់វាដែរឫទេ?
គ្រាប់ល្បៅមានគុណសម្បត្តិផ្នែកសុខភាពមួយចំនួនដែលអ្នកគួរដឹង៖
កាត់បន្ថយកូឡេស្ទេរ៉ូល៖
ក្នុងគ្រាប់ល្ពៅមានផ្ទុកសារជាតិខ្លាញ់សុទ្ធម្យ៉ាង មានសមត្ថភាពជួយបង្កើនកម្រិតកូឡេស្ទេរ៉ូលល្អ
និងកាត់បន្ថយកម្រិតកូឡេស្ទេរ៉ូលអាក្រក់ពីក្នុងឈាម។
កាត់បន្ថយគ្រួសក្នុងតម្រងនោម៖
តាមការសិក្សាបានអោយដឹងថា គ្រាប់ល្ពៅអាចជួយកម្ចាត់ គ្រួសក្នុងតម្រងនោម
និងសារធាតុផ្សេងៗដែលបង្ករអោយកើតជាគ្រួសក្នុងតម្រងនោមបាន ប្រសើរបំផុត។
ផ្តល់សារធាតុខនិជនិងជាតិកាកសរសៃ៖ វាជាអាហារមួយបែបដែលសំបូរដោយជាតិប្រូតេអ៊ីននិងវីតាមីនច្រើន
ជាពិសេសវីតាមីន អា (A) ជួយដល់សុខភាពរាងកាយ និង ធ្វើអោយស្បែកទន់ ការពារពីបញ្ហាស្បែកខូចផ្សេងៗបណ្តាលមកពីកម្តៅថ្ងៃ។
ជួយការពារសុខភាពក្រពេញប្រូស្តាត៖
ក្នុងគ្រាប់ល្ពៅមានសារធាតុ ភីតូស្ទេរ៉ុល (phytosterols) អាចការពារបញ្ហាក្រពេញប្រូស្តាតនិងជួយព្យាបាលជំងឺផ្សេងដែលច្រើនកើតមានចំពោះក្រពេញនេះចំពោះបុរស។
ក្រៅពីនេះ វាក៏ជួយបណ្តុះស្បែកឡើងវិញ រក្សាលំនឹងកម្រិតកូឡាហ្សែនធ្វើអោយស្បែកមានសភាពទន់ល្មើយ។
បំបាត់ស្នាមជ្រួញជ្រីវជ្រួញនៃស្បែក៖ គ្រាប់ល្ពៅមានសារធាតុខនិជច្រើនប្រភេទ
ក្រៅពីធ្វើអោយស្បែកភ្លឺរលោងនិងបំបាត់ស្នាមជ្រួញហើយនោះ វាវាក៏អាជួយកាត់បន្ថយបញ្ហាកើតមុនលើមុខគ្រប់ប្រភេទផងដែរ
ព្រោះមានជាតិសង្កសី និង សេឡេនីញ៉ូម (selenium) ។
ថែរក្សាសក់និងក្រចក៖
សារធាតុអាស៊ីត អូមេហ្គា៣ វីតាមីន A និង វីតាមីន E អាចជួយអោយស្បែក និងសក់មានសុខភាពរឹងមាំ ការពារពីកាំរស្មីអុលត្រាវីយ៉ូឡេត
និង មហារីកស្បែក។
ប្រែសម្រួលពីពត៌មានបរទេស