Monday, December 1, 2014

គ្រាប់ល្ពៅជួយដល់សុខភាពនិងសម្រស់


ពិតហើយអ្នកប្រាកដជាធ្លាប់ពិសាគ្រាប់ល្ពៅនៅពេលទំនេរពីការងារមិនខាន ប៉ុន្តែតើអ្នកធ្លាប់បានដឹងពីគុណសម្បត្តិរបស់វាដែរឫទេ?

គ្រាប់ល្បៅមានគុណសម្បត្តិផ្នែកសុខភាពមួយចំនួនដែលអ្នកគួរដឹង៖

កាត់បន្ថយកូឡេស្ទេរ៉ូល៖ ក្នុងគ្រាប់ល្ពៅមានផ្ទុកសារជាតិខ្លាញ់សុទ្ធម្យ៉ាង មានសមត្ថភាពជួយបង្កើនកម្រិតកូឡេស្ទេរ៉ូលល្អ និងកាត់បន្ថយកម្រិតកូឡេស្ទេរ៉ូលអាក្រក់ពីក្នុងឈាម។

កាត់បន្ថយគ្រួសក្នុងតម្រងនោម៖ តាមការសិក្សាបានអោយដឹងថា គ្រាប់ល្ពៅអាចជួយកម្ចាត់ គ្រួសក្នុងតម្រងនោម និងសារធាតុផ្សេងៗដែលបង្ករអោយកើតជាគ្រួសក្នុងតម្រងនោមបាន ប្រសើរបំផុត។​

ផ្តល់សារធាតុខនិជនិងជាតិកាកសរសៃ៖ វាជាអាហារមួយបែបដែលសំបូរដោយជាតិប្រូតេអ៊ីននិងវីតាមីនច្រើន ជាពិសេសវីតាមីន​ អា (A) ជួយដល់សុខភាពរាងកាយ និង ធ្វើអោយស្បែកទន់ ការពារពីបញ្ហាស្បែកខូចផ្សេងៗបណ្តាលមកពីកម្តៅថ្ងៃ។

ជួយការពារសុខភាពក្រពេញប្រូស្តាត៖ ក្នុងគ្រាប់ល្ពៅមានសារធាតុ ភីតូស្ទេរ៉ុល (phytosterols) អាចការពារបញ្ហាក្រពេញប្រូស្តាតនិងជួយព្យាបាលជំងឺផ្សេងដែលច្រើនកើតមានចំពោះក្រពេញនេះចំពោះបុរស។ ក្រៅពីនេះ វាក៏ជួយបណ្តុះស្បែកឡើងវិញ រក្សាលំនឹងកម្រិតកូឡាហ្សែនធ្វើអោយស្បែកមានសភាពទន់ល្មើយ។

បំបាត់ស្នាមជ្រួញជ្រីវជ្រួញនៃស្បែក៖ គ្រាប់ល្ពៅមានសារធាតុខនិជច្រើនប្រភេទ ក្រៅពីធ្វើអោយស្បែកភ្លឺរលោងនិងបំបាត់ស្នាមជ្រួញហើយនោះ វាវាក៏អាជួយកាត់បន្ថយបញ្ហាកើតមុនលើមុខគ្រប់ប្រភេទផងដែរ ព្រោះមានជាតិសង្កសី និង សេឡេនីញ៉ូម (selenium)

ថែរក្សាសក់និងក្រចក៖ សារធាតុអាស៊ីត អូមេហ្គា៣ វីតាមីន A និង វីតាមីន E អាចជួយអោយស្បែក និងសក់មានសុខភាពរឹងមាំ ការពារពីកាំរស្មីអុលត្រាវីយ៉ូឡេត និង មហារីកស្បែក។

ការពារជំងឺផ្សេងៗ៖ វីតាមីន E និង សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលសំបូរក្នុងគ្រាប់ល្បៅ អាចជួយអោយស្បែកកម្ចាត់ ម៉ូលេគុលរាឌីកាល់សេរី កម្ចាត់ជាតិពុល និងជួយពង្រឹងសុខភាពបេះដូង។ 


ប្រែសម្រួលពីពត៌មានបរទេស

1 comment:

  1. How to login into the casino in 2021
    Here apr casino is how to do this: herzamanindir.com/ Step 1. Go to the website. · Click on the “Login” link on the right-hand side. · https://febcasino.com/review/merit-casino/ Click on the “Login” button to enter https://vannienailor4166blog.blogspot.com/ a live chat number. · Enter the

    ReplyDelete