តាមការសិក្សាថ្មីមួយបានរកឃើញថា ការពិសាភេសជ្ជៈមានជាតិស្ករ ច្រើនអាចបណ្តាលអោយកោសិកាឆាប់វិវត្តន៍ទៅរកភាពចាស់និង កើតជំងឺធាត់លើសទម្ងន់ រឺបញ្ហាដុះពោះ។

អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ UC San Francisco បានអោយដឹងថា សារធាតុ តេឡូម៉ើរីស (telomeres) ដែលជាអង្គធាតុក្នុងអាស៊ីតឌីអ៊ិនអេ (DNA) មានមុខងារគ្របដណ្តប់ស្រោបពីលើ ក្រូម៉ូស្សូមក្នុងកោសិកា និងបង្កអោយកោសិកាមានរួមតូចនិងខ្លីជាងធម្មតា នៅក្នុងកោសិកាឈាមស នេះបើតាមការសិក្សាដែលគេបានសិក្សាទៅលើក្រុមមនុស្សដែលចូលចិត្តពិសាភេសជ្ជៈមានជាតិស្ករច្រើន។
លោកសាស្រ្តាចារ្យ អេលីហ្សា អ៊ីពេល (Elissa Epel) អ្នកដឹកនាំក្នុងក្រុមសិក្សានេះ បានប្រាប់អោយដឹងថា ការពិសាទឹកក្រូច សូដា ដែលមានជាតិផ្អែមអាចជះឥទ្ធិពលមិនត្រឹមតែពិបាកក្នុងចលនា មេតាបូលីកក្នុងរាងកាយប៉ុណ្ណោះទេ តែថែមទាំងបង្ករអោយកោសិកាឆាប់វិវត្តន៍ទៅរកសភាពចាស់ ថែមទៀតផង។
លោកសាស្រ្តាចារ្យ ក៏បានបង្ហាញថា វាក៏មានជាប់ទាក់ទងនឹង កម្រិតអាយុ ជាតិសាសន៍ ចំណូល និងកម្រិតយល់ដឹងផងដែរ។ ព្រោះឥរិយាបថ និងការយល់ដឹងពីសុខភាព តែងមានជាប់ទាក់ទងគ្នា ទាំងក្នុងវ័យ និង ចំណូល។
គេរកឃើញថា ក្នុងខ្លួនកុមារតែងមានសារធាតុ តេឡូម៉ើរីស ចុះខ្សោយ ព្រោះកុមារ និងមនុស្សវ័យក្មេង ចូលចិត្តពិសាភេសជ្ជៈមានជាតិស្ករច្រើន។
លទ្ធផលការសិក្សានេះ បានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ American Journal of Public Health។