Saturday, November 22, 2014

អាហារអាចជួយកាត់បន្ថយភាពភ័យខ្លាច កំហឹង និងភាពអន្ទះសារ

អាហារល្អអាចជួយអោយសុខភាពអ្នកបានល្អប្រសើរ ប្រសិនបើអ្នកយល់ដឹងច្រើនពីគុណសម្បត្តិរបស់ប្រភេទអាហារនិងបន្លែទាំងនោះ។



  យោងតាមលោកវេជ្ជបណ្ឌិត ណាឌៀ វ៉ុហ្វ (Nadia Volf) បានអោយដឹងថា ប្រភេទអាហារទាំងអស់គឺមានសារៈសំខាន់បំផុតសំរាប់សុខភាព ទាំងរូបរាងកាយនិងស្មារតី យ៉ាងណាមិញវាក៏វាអាស្រ័យទៅលើប្រភេទអាហារមួយចំនួនខ្លះដែរ ដែលអ្នក​គួរជ្រើសរើសពិសាទៅតាមពេលវេលា​និងចំណង់ចំណូលចិត្ត។
            តើអ្នកធ្លាប់ដឹងទេថា មានប្រភេទអាហារខ្លះអាចជួយកាត់បន្ថយសភាពនៃអារម្មណ៍ខឹងឆេវឆាវ ភាពអន្ទះសារ និង​ក្រៀមក្រំបាននោះ?

            អាហារដែលជួយកាត់បន្ថយសភាពខឹងឆេវឆាវ ៖ 
អាហារទាំងនេះមានដូចជា អ័យស្ទើរ លៀស ងាវ បាយតំណើប ស្ពៃឃីនឆាយ  ស្ពៃក្តោបពណ៌ស្វាយ ផ្លែប៊ើរីខ្មៅ សណ្តែកសៀងខ្មៅ សណ្តែកហាឡុងតាវ ល្ងខ្មៅ គ្រាប់ផ្កាឈូករ័ត្ន សាច់ដូង ត្រីគល់រាំង អន្ទង់ទឹកសាប ត្រីសាឌីនតូច ត្រីសាឌីនធំ កូនត្រីតូចៗ ផ្នែកសនៃស៊ុត។

            អាហារដែលជួយកាត់បន្ថយភាពអន្ទះសារ និងក្រៀមក្រំ៖ 
អាហារទាំងនេះមានដូចជា ឆៃថាវ  ប៊ិះគក់ ការ៉ុត ម៉ើមឈូក ផ្លែក្រូច ផ្លែស៊េរី ផ្លែទន្លាប់ គ្រាប់អាល់ម៉ុន សណ្តែកសៀង (គ្រាប់តូច)  ត្រីទឹកសាប (ស្រដៀងត្រីព្រួល) និងត្រីសមុទ្រគ្រប់ប្រភេទ (ត្រីប្រភេទធំៗ)។​

            អាហារជួយប្រឆាំងនឹងភាពភ័យខ្លាច៖ 
អាហារទាំងនោះមានច្រើនក្នុងពពួកបន្លែ និងផ្សិតគ្រប់ប្រភេទ ដូចជាសារាយសមុទ្រ ផ្លែឈើ គ្រាប់ឆេសណាត់ ឳឡឹក ត្រសក់ស្រូវ​ ផ្លែឈើក្នុងតំបន់ត្រូពិច និងត្រីមួយចំនួនដូចជា ត្រីអណ្តែង លាសសមុទ្រ ត្រីសមុទ្រគ្រប់ប្រភេទ ពិសេសត្រីឆ្លាម។

            អាហារជួយប្រឆាំងជំងឺផ្តាសាយ និងបន្ថយភាពឈឺចាប់៖  
អាហារទាំងនេះ ក៏អាចជួយបន្ថយ អាការៈចុកពោះពេលមករដូវផងដែរ ដូចជា ខ្ទឹមស ខ្ទឹមបារាំង ខ្ញី ខ្ចង លាសសមុទ្រ និងគ្រឿងទេសបន្លែប្រភេទមានក្លិនខ្លាំងៗដូចជាជីផ្សេងៗជាដើម។ 

No comments:

Post a Comment