Saturday, November 22, 2014

ពិសាភេសជ្ជៈមានជាតិផ្អែមច្រើន អាចបណ្តាលអោយឆាប់ចាស់

តាមការសិក្សាថ្មីមួយបានរកឃើញថា ការពិសាភេសជ្ជៈមានជាតិស្ករ ច្រើនអាចបណ្តាលអោយកោសិកាឆាប់វិវត្តន៍ទៅរកភាពចាស់និង កើតជំងឺធាត់លើសទម្ងន់ រឺបញ្ហាដុះពោះ។​ 


        អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ UC San Francisco បានអោយដឹងថា សារធាតុ តេឡូម៉ើរីស (telomeres) ដែលជាអង្គធាតុក្នុងអាស៊ីតឌីអ៊ិនអេ (DNA) មានមុខងារគ្របដណ្តប់ស្រោបពីលើ ក្រូម៉ូស្សូមក្នុងកោសិកា និងបង្កអោយកោសិកាមានរួមតូចនិងខ្លីជាងធម្មតា នៅក្នុងកោសិកាឈាមស នេះបើតាមការសិក្សាដែលគេបានសិក្សាទៅលើក្រុមមនុស្សដែលចូលចិត្តពិសាភេសជ្ជៈមានជាតិស្ករច្រើន។


          លោកសាស្រ្តាចារ្យ អេលីហ្សា អ៊ីពេល (Elissa Epel) អ្នកដឹកនាំក្នុងក្រុមសិក្សានេះ បានប្រាប់អោយដឹងថា ការពិសាទឹកក្រូច សូដា ដែលមានជាតិផ្អែមអាចជះឥទ្ធិពលមិនត្រឹមតែពិបាកក្នុងចលនា មេតាបូលីកក្នុងរាងកាយប៉ុណ្ណោះទេ តែថែមទាំងបង្ករអោយកោសិកាឆាប់វិវត្តន៍ទៅរកសភាពចាស់ ថែមទៀតផង។
          លោកសាស្រ្តាចារ្យ ក៏បានបង្ហាញថា វាក៏មានជាប់ទាក់ទងនឹង កម្រិតអាយុ ជាតិសាសន៍ ចំណូល និងកម្រិតយល់ដឹងផងដែរ។ ព្រោះឥរិយាបថ​ និងការយល់ដឹងពីសុខភាព តែងមានជាប់ទាក់ទងគ្នា ទាំងក្នុងវ័យ និង ចំណូល។
          គេរកឃើញថា ក្នុងខ្លួនកុមារតែងមានសារធាតុ តេឡូម៉ើរីស ចុះខ្សោយ ព្រោះកុមារ និងមនុស្សវ័យក្មេង ចូលចិត្តពិសាភេសជ្ជៈមានជាតិស្ករច្រើន។
          លទ្ធផលការសិក្សានេះ បានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ American Journal of Public Health។ 

No comments:

Post a Comment