សកម្មជនមួយរូបឈ្មោះ
Connie Picciotto បានស្លាប់កាលពីសប្តាហ៍មុន ។លោកស្រីគឺជាសកម្មជន មួយរូបផ្នែកសន្តិភាពដែលបានធ្វើយុទ្ធនាការតវ៉ានៅពីមុនសេតវិមានចាប់តាំងពី ឆ្នាំ
១៩៨១មក។
លោកស្រីគឺជាជនមួយរូបដែលគេគ្រប់គ្នាស្គាល់
ជាង ៣ទស្សវត្សកន្លះមកហើយ ដែលទើបនឹងស្លាប់។
គួរបញ្ជាក់ថាលោកស្រីជាក្មេងកំព្រាមួយរូបមកពីប្រទេសអេស្បាញ
និងត្រូវបានគេយកមកចិញ្ចឹមនៅក្នុងទីក្រុង New York តាំងពីឆ្នាំ ១៩៦០មក ដែលកាលពីអតីត
អ្នកស្រីធ្លាប់ធ្វើការជាលេខា អោយរដ្ឋាភិបាលអេស្បាញ។
និងក្រោយមករៀបការជាមួយបុរសជាតិអាតាលី ម្នាក់ ដោយទទួលបានចំណងកូនស្រីមួយ។
លោកស្រីធ្លាប់ចូលរួមជាមួយក្រុមប្រឆាំងនឹងអាវុធនុយក្លេអែរ
បាន ២ ទៅ ៣ខែដែរ ជាមួយសកម្មជន មួយរូបទៀតឈ្មោះ William Thomas និងបានធ្វើការបោះតង់ នៅក្រៅសេតវិមាន
អស់រយៈពេល ២៥ឆ្នាំ និងបានស្លាប់មុនលោកស្រីកាលពីឆ្នាំ ២០០៩។
តែលោកស្រីនៅបន្តការងារនេះទៅទៀត។ កាលពីឆ្នាំ
២០១៣ប៉ូលីសធ្្លាប់រុះរើតង់របស់លោកស្រីម្តងដែរ ព្រោះតែគ្មានមនុស្សនៅមើលថែ
តែមួយរយៈខ្លីប៉ុណ្ណោះ តែត្រូវគេប្រគល់អោយលោកស្រីវិញ។
លោកស្រីបានិយាយថា
នេះជាពេលវេលាដែលយើងត្រូវការគៀងគរមនុស្ស អោយជួយបញ្ឈប់ការកាប់ សំលាប់គ្នា
និងបឈ្ឈប់សង្គ្រាមនៅទូទាំងពិភពលោកហើយ។ វាពិតជាពិបាកណាស់ ខ្ញុំត្រូវឈរនៅទីនេះ
ត្រូវកំដៅថ្ងៃ ត្រជាក់ និងព្រិល ។
ការងាររបស់លោកស្រីត្រូវបានគេចាត់ទុកថាជាសកម្មជនតវា
ប្រឆាំង ដ៏យូរជាងគេបំផុតលើលោក។
No comments:
Post a Comment