ប្លុកនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីចែករំលែកនូវចំណេះដឹងនិងព័ត៌មានខ្លះៗទាក់ទងនឹងការថែរក្សាសុខភាព សម្ផស្ស កំសាន្តនិងបច្ចេកវិទ្យាផ្សេងៗ ដែលប្រែសម្រួលមកពីប្រភពព័ត៌មានបរទេស ទស្សនាវដ្តី និង ឯកសារមួយចំនួន។
Monday, February 1, 2016
ប្រទេសក្នុងតំបន់អាសីុមួយចំនួនត្រៀមការពារនឹង វីរុស្សហ្ស៊ីកា
ការរីករាលដាលនៃមេរោគ ហ្ស៊ីកា ក្នុងប្រទេសតំបន់អាមេរិចឡាទីន កន្លងមកថ្មីៗនេះ បានជម្រុញអោយ ប្រទេសក្នុងតំបន់អាសីុមួយចំនួន ដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺដ៏កាចសាហាវឆ្លងតាមសត្វមូស មួយនេះ។
ខាងក្រោមនេះជាវិធានការណ៍មួយចំនួនក្នុងបណ្តាប្រទេសតំបន់អាសីុ៖
១.កូរ៉េខាងត្បូង៖ បានប្រកាសដល់មន្ត្រីសុខាភិបាលរបស់ខ្លួនធ្វើការណែនាំដល់ស្រ្តីដែលមានផ្ទៃពោះ មិនអោយធ្វើ ដំណើរទៅកាន់ប្រទេសអាមេរិកកណ្តាល និងអាមេរិចខាងត្បូងនោះទេ ហើយត្រូវរាយការណ៍ជាបន្ទាន់ ប្រសិនបើមានករណីឆ្លងជំងឺនេះ បើមិនដូច្នោះទេ គ្រូពេទ្យអាចនឹងទទួលការពិន័យទឹកប្រាក់ ១៦៥៤ ដុល្លារ បើខកខានរាយការណ៍ទាន់ពេល។
២. ប្រទេសហ្វីលីពីន៖ កាលពីឆ្នាំ ២០១២ មានក្មេងប្រុសម្នាក់អាយុ ១៥ឆ្នាំ ត្រូវបានរាយការណ៍ថា ធ្លាប់មានកើតមេរោគនេះ និងបានធូរស្រាលពីជំងឺឡើងវិញ។ បច្ចុប្បន្ននេះ ប្រទេសហ្វីលីពីនកំពុងធ្វើការផ្សព្វផ្សាយដល់ប្រជាជនពីជំងឺនេះ ដោយអប់រំប្រជាជនអោយពាក់សំលៀកបំពាក់ដៃវែងដើម្បីការពារមូសខាំ។
៣. ប្រទេសម៉ាឡេសីុ៖ បានពង្រឹងសមត្ថភាពដោយអោយអ្នកធ្វើដំណើរ ណាដែលមកពីតំបន់ មានកើតជំងឺនេះ ត្រូវរាយការណ៍ជាបន្ទាន់ដល់មន្រ្តីសុខាភិបាលដែលនៅក្បែរ ។ តែវិធីនេះវាមិនសូវជា មានប្រសិទិ្ធភាពនោះទេ នេះបើយោងតាមលោកវេជ្ជៈបណ្ឌិត Lokman Hakim Sulaiman អនុប្រធាន មន្ទីរសុខាភិបាល។
៤. ប្រទេសជប៉ុន៖ រដ្ឋមន្រ្តីការបរទេសជប៉ុនបានជម្រុញអោយស្រ្តីទាំងអស់ មិនអោយធ្វើដំណើរទៅកាន់ ប្រទេសប្រេសីុលនិងប្រទេសមួយចំនួនដែលកំពុងកើតមានជំងឺ ហើយត្រូវពាក់សំលៀកបំពាក់ដៃវែង ដើម្បីការពារមូសខាំ និងត្រូវបំបាត់ជម្រកទឹកដក់នៅជុំវិញផ្ទះ សូម្បីតែធុងទឹកនៅមុខផ្ទះ ក៏មិនត្រូវទុកចោលអោយមានទឹកនោះទេ។
៥. ប្រទេសកម្ពុជា៖ ធ្លាប់មានករណីនេះមួយលើកដែរកាលពីឆ្នាំ ២០១០ និងបានព្យាបាលធូរស្រាលមកវិញ ។ ក្រសួងសុខាភិបាល ក៏កំពុងណែនាំដល់ប្រជាជននៅក្រោយដឹងថាមានផ្ទុះមេរោគ ហ្ស៊ីកានៅក្នុងបណ្តាប្រទេសមួយចំនួននោះ ដោយជម្រុញប្រជាជនអោយបំផ្លាញជម្រកមូសពង តាមតែអាចធ្វើទៅបាន។
៦. ប្រទេសឥណ្ឌា៖ លោករដ្ឋមន្រ្តីសុខាភិបាលគឺលោក Shri J.p. Naddahas បានប្រកាសដល់ប្រជាជន អោយជួយកម្ចាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងវិរុស្សហ្ស៊ីកានេះ និងត្រូវពង្រឹងការឃ្លាំមើលនិងបង្កើតក្រុមបច្ចេកទេស ធ្វើការតាមដានស្ថានភាពនេះអោយបានដិតដល់។
៧. ទីក្រុងហុងកុង៖ បានណែនាំដល់ស្រ្តីមានផ្ទៃពោះ ទាំងអស់អោយចេះការពារខ្លួនពីការមូសខាំ និងបឈ្្ឈប់ការធ្វើដំណើរ ចេញទៅក្រៅប្រទេស ។ ទោះជាយ៉ាងនេះក្តី នៅទីក្រុងហុងកុង មិនធ្លាប់មានមូស ខ្លាទេពីមុនមក តែគេខ្លាចមានករណីឆ្លងពីមូសពូជដទៃទៀត ។
៨. ប្រទេសវៀតណាម៖ បានប្រកាសដល់ប្រជាជនដែលមកពីប្រទេសមានចម្លងជំងឺ គឺត្រូវពិនិត្យសុខភាព ជាបន្ទាន់នៅក្រោយពេល ១៤ថ្ងៃ ប្រសិនបើពួកគេមានបញ្ហាគ្រុនកើតមាន។ ហើយប្រាប់ដល់ប្រជាជន អោយ លុបបំបាត់ជម្រកទឹកដក់ ដែលអាចមានមូសពងនៅជុំវិញផ្ទះ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment