Tuesday, February 2, 2016

វិធីព្យាបាលបញ្ហាខូចស្បែកតាមធម្មជាតិ




បញ្ហារលាកស្បែក គឺជារោគសញ្ញាមួយតែងកើតមាននិងបណ្តាលអោយស្បែកកន្ទួល រមាស់ ហើម ក្រហម ឡើងពងបែក ស្ងួត និងឡើងជាំផ្ទាំងខ្មៅៗ។ 

បញ្ហាទាំងនេះច្រើនកើតឡើងដោយមិនដឹងហេតុផល ព្រោះស្បែកខ្លះងាយទទួលរងផលប៉ះពាល់ខ្លាំង។
ខាងក្រោមនេះ ជាវិធីសាស្រ្តបែបធម្មជាតិអាចជួយគ្រប់គ្រង និងដោះស្រាយបញ្ហាស្បែកទាំងនេះបាន៖
·       យកប្រេងដូងលាបលើបវិវេនស្បែកស្ងួត ។ ត្រូវប្រាកដថាអ្នកត្រូវលាងដៃអោយស្អាតជាមុន។ 

·       យកទឹកឃ្្្មុំទៅលាបលើបរិវេនស្បែកដែលខួច ទុកចោយរយៈពេលពី ២០ទៅ ៣០នាទី រួចលាង សំអាតជាមួយទឹកត្រជាក់។ អ្នកអាចលាបលើសពី ១ដងក្នុងមួយថ្ងៃក៏បាន។

·       សារធាតុខាប់អន្ធិលរបស់ប្រទាលកន្ទុយក្រពើ អាចប្រើលាបលើស្បែកបាន ។ វារឹតតែមានប្រសិទ្ធ ភាពជាងនេះប្រសិនបើអ្នកយកវាទៅលាយជាមួយប្រេងវីតាមីន E។ 

·       យកការ៉ុតសរីរាង្គ (ការ៉ុតធម្មជាតិ) ចិតជាចំណិតៗ យកទៅស្ងោរហូតឡើងទន់ កូរអោយមដ្ឋ រួចយកទៅពកលាបពីលើបរិវេនស្បែកដែលខូច ទុកចោល ១៥នាទី រួចលាងសំអាតជាមួយទឹក ត្រជាក់ចេញ។
·       យកម្សៅរមៀត លាយជាមួយទឹក រួចយកទៅលាងសំអាតបរិវេនស្បែកដែលខូច។ សារធាតុ Curcumin ក្នុងម្សៅរមៀត អាចជួយប្រឆាំងមេរោគបាក់តេរី និង ប្រឆាំងនឹងការរលាកស្បែកបាន។ 

·       ចំនុចចុងក្រោយ គឺអ្នកត្រូវចាំថា ត្រូវងូតទឹក តែក្នុងរយៈពេលក្រោម ១០នាទី ទើបប្រសើរ ព្រោះការងូតទឹកយូរពេក វានឹងធ្វើអោយបាត់បង់ជាតិប្រេងក្នុងស្បែក ដែលប្រេងនោះមានមុខងារ ធ្វើអោយស្បែកមានសំណើម។

No comments:

Post a Comment