Tuesday, October 13, 2015

ឥរិយាបថ ៥យ៉ាងដែលអាចប៉ះពាល់ដល់ប្រសិទ្ធិភាពថ្នាំ លេបពន្យាកំណើត

ថ្នាំលេបពន្យាកំណើតគឺពិតជាមានប្រសិទ្ធិភាពនិងអាចកាត់បន្ថយអត្រាមានផ្ទៃពោះបានជាង ៩៩%។ ទោះជាយ៉ាងនេះក្តីវាអាចថយចុះនូវគុណភាពមកត្រឹមតែ ៩១% ប្រសិនបើអ្នកប្រើប្រាស់ ប្រើខុសបច្ចេកទេសដោយមិនដឹងខ្លួន នូវឥរិយាបថខ្លះៗដូចខាងក្រោម៖

១. ប្រើថ្នាំបុរាណព្យាបាលជំងឺផ្សេងទៀត៖
ការប្រើថ្នាំបុរាណក្នុងការព្យាបាលជំងឺផ្សេងៗទៀត អាចធ្វើអោយថយចុះនូវប្រសិទ្ធភាពថ្នាំពន្យា កំណើត នេះបើយោងតាមការសិក្សាមួយពីសាកលវិទ្យាល័យ Brown University។ ដូច្នេះអ្នកគួរប្រយ័ត្ននិងពិនិត្យមើលថា ថ្នាំដទៃទៀតដែលអ្នកបានប្រើប្រាស់មានផ្ទុកសារធាតុថ្នាំ ព្យាបាលបុរាណដែរឫទេ?
២. ប្រើថ្នាំវិតាមីនផ្សេងៗ៖
ការលេបថ្នាំវីតាមីនផ្សេងៗទៀតដូចជា វីតាមីន C ក្តី វាអាចផ្តល់ផលប៉ះពាល់ដល់ប្រសិទ្ធភាព អ័រម៉ូន អីុស្រ្តូជេន (estrogen) ដោយវាអាចធ្វើអោយអ្នកមានអាការៈឈឺក្បាល  និងចុកពោះ ជាដើម។
៣. ប្រើថ្នាំអង់ទីប៊ីយ៉ូទិច៖
តាមការសិក្សាពីសាកលវិទ្យាល័យ Harvard University បានអោយដឹងថា ថ្នាំលេបអង់ទីប៊ីយ៉ូទិចធម្មតាម អាចធ្វើអោយថមថយនូវប្រសិទ្ធភាពថ្នាំពន្យា កំណើតបាន ដូច្នេះប្រើអ្នកលេបថ្នាំពន្យាកំណើតហើយនោះ អ្នកក៏មិនគួរប្រថ្នាំប្រភេទអង់ទីប៊ីយ៉ូ ទិចនោះទេ។ អ្នកគួរទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញប្រសិនបើអ្នកចង់ប្រើ។
៤. លេបថ្នាំពន្យាកំណើតតាមចិត្ត៖
ការមិនគោរពពលេវេលាក្នុងការលេបថ្នាំពន្យាកំណើត គឺវាមិនមានប្រសិទ្ធភាពបាន ៩៩,៩% នោះទេ។ ដូច្នេះស្រ្តីគួរលេបថ្នាំអោយបានទៀងទាត់ក្នុងរយៈពេល ២៤ម៉ោង ចន្លោះការលេបម្តងៗ ។
៥. ចូលរួមពិធីជប់លៀងច្រើន៖
ពិតហើយការចូលរួមពិធីជប់លៀង វានឹងមានការពិសាស្រា រាំ និងឥរិយាបថផ្សេងៗ ដែលនេះវាអាចធ្វើអោយអ្នកក្អួតក៏មាន និងពេលខ្លះធ្វើអោយអ្នកភ្លេចភ្លាំងនូវពេលវេលា ក្នុងការលេបថ្នាំ។ ដូច្នេះស្រ្តីគួរពិចារណាពីទង្វើបែបនេះ។

ដូច្នេះតាមវិធីខាងលើងស្រ្តីអាចស្វែងយល់បានខ្លះៗពីសកម្មភាពនិងឥរិយាបថរស់នៅប្រចាំថ្ងៃ ដែលអាចប៉ះពាល់ខ្លះៗដល់ប្រសិទ្ធភាពថ្នាំលេបពន្យាកំណើត។ ដូច្នេះស្រ្តីគួរចង់ចាំ បើមានការថ្លោះធ្លោយ មានតែស្រោមអនាម័យទេ ដែលអាចដោះស្រាយបាន។

No comments:

Post a Comment