Tuesday, October 13, 2015

កំព្យូទ័រ Spectre x2 របស់ HP ស្តើង និងប្រណិតបែបអីុប្រ៊ីត

កំព្យូទ័ររបស់ក្រុមហ៊ុន HP បានបញ្ចេញនូវម៉ូឌែលកំព្យូទ័រថ្មីមួយគឺម៉ូឌែល Spectre X2 ដែលជាកំព្យូទ័រប្រភេទអីុប្រ៊ីត ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Window 10 និងមានរូបរាងដ៏ប្រណិតស្រោបពីលោហៈធាតុអាលុយមីញ៉ូមស្វិតនិងរឹងមាំ។

Spectre X2 មានកម្រាស់ត្រឹមតែ ៨មីលីម៉ែត្រ និងទំងន់ ៨៤០ក្រាមប៉ុណ្ណោះ។ អេក្រង់អាចកាច់ បង្វិលបានក្នុងកម្រិត១៥០ដឺក្រេ ពេលដាក់ភ្ជាប់ជាមួយឃីប៊ត(ក្តារចុច)កម្រាសត្រឹមតែ ៥មីលីម៉ែត្រ។ 

អេក្រង់ទំហំ១២អីុង មានដង់សីុតេពណ៌កម្រិត 1920 x 1080 មានអង្គដំណើរការប្រភេទ Intel Core M ទំហំអង្គគណនា 8GB Ram និងទំហំផ្ទុកឯកសារមានតាមជម្រើស 128GB/256GB/512GB ប្រភេទ SSD ។ វាមានរន្ធសាកថាមពលថ្មប្រភេទ USB Type-C

អ្វីដែលគួរឱ្យកត់សំគាល់ កំព្យូទ័រនេះមានភ្ជាប់មកជាមួយនូវអង់តែន LTE រួចជាស្រាប់ដោយអាចអោយអ្នកប្រើប្រាស់ភ្ជាប់សេវាទូរស័ព្ទប្រើទិន្នន័យអីុនធើណែតបាន។ ក្រៅពីនេះវាក៏មានបំពាក់នូវកាម៉េរ៉ាប្រភេទ Intel Realsense 3D ដែលមានកម្រិត រូបភាពច្បាស់។ ចំណែកថាមពលថ្មអាចប្រើបានរហូតដល់ទៅ ១០ម៉ោង។
កំព្យូទ័រ HP Spectre X2 មានតម្លៃប្រមាណជា ៨០០ដុល្លាអាមេរិច និងមានដាក់លក់លើទីផ្សា ក្នុងខែវិឆ្ឆិកាខាងមុខនេះ។ 

No comments:

Post a Comment