រថយន្តម៉ូឌែល M4 GTS របស់ក្រុមហ៊ុន BMW ទើបតែបានដាក់តាំងបង្ហាញថ្មីៗនេះនៅ
Pebble Beach ដើម្បីរំលឹកដល់ខួបរបស់
មូ៉ឌែល M3 បានចេញកាលពី ៣០ឆ្នាំមុន។
ម៉ូឌែលថ្មីនេះប្រើបច្ចេកវិទ្យាជំនួយ Water
Injection system ដែលអាចជួយកាត់បន្ថយការ
ប្រើសាំងបានច្រើន និងមានកំលាំងម៉ាស៊ីនកើនរហូតដល់ 368 kw (500 hp) ។ ក្រុមហ៊ុនក៏បាន បំពាក់បច្ចេកវិទ្យានេះទៅលើម៉ូឌែល M4 MotoGP
Pace Car ផងដែល។
ប្រព័ន្ធនេះអាចជួយអោយសីតុណ្ហភាពបន្ទុះក្នុងម៉ាសីុនទាប
សីុសាំងតិច និងដំណើរការម៉ាសីុន ស្ងាត់ល្អ និងធ្វើតេស្តកំលាំងរវិលជុំម៉ាសីុនបានក្នុងល្បឿន
១០០គីឡូម៉ែត្រ ក្នុងរយៈពេល ៣,៨វិនាទី។ រថយន្តនេះប្រើថាមពលសាំងអស់
៨,៣លីត្រក្នុងចំងាយផ្លូវបើកបរ ១០០គីឡូម៉ែត្រ។
ចំពោះការតុបតែងក្នុងរថយន្តវិញ
ទាំងកៅអី ដៃចង្កូត និង ជញ្ជាំងរថយន្ត ត្រូវបានលំអរដោយ ក្រណាត់ពិសេស ស្បែក និង
សារធាតុកាបូន ដ៏ទំនើប។ ភ្លើងបំភ្លឺប្រភេទ OLED ។
រថយន្តទាំងមូលមានទំងន់ ១៥១០គីឡូក្រាម គឺទំងន់
៥២ក្រាមស្រាលជាងរថយន្តដែលមានរូបរាង ដំណាក់ទំហំស្តង់ដាដូចគ្នា។ ចំពោះតម្លៃត្រូវបានគេប៉ាន់ប្រមាណថា
អាចចាប់ពី ៦៤,២០០ ដុល្លារ ឡើងទៅ គឺថ្លៃជាងម៉ូឌែល M4 Coupe ។
No comments:
Post a Comment