Tuesday, October 13, 2015

គុណប្រយោជន៍ផ្លែល្វាចំពោះសុខភាព

ផ្លែល្វាគឺជាផ្លែឈើដែលមានតាំងពីយូរលង់មកហើយក្នុងប្រវត្តិមនុស្សជាតិ។ ប៉ុន្តែគុណសម្បត្តិ របស់ផ្លែឈើមួយនេះ ត្រូវបានមនុស្សមួយចំនួនមើលរំលង និងមិនសូវបានដឹង និងយកចិត្តទុកដាក់នោះទេ។

តាមពិតទៅផ្លែល្វាមានផ្ទុកនូវគុណសម្បត្តិជាច្រើនចំពោះសុខភាព។ វាមានសំបូរដោយសារធាតុប្រឆាំងអុកសីុតកម្ម និងអាហារូបត្ថម្ភប្រភេទហ្វីតូ (phyto-nutrients) ច្រើន។
ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួនរបស់ផ្លែល្វាចំពោះសុខភាព៖
  • ផ្តល់កម្រិតកាឡូរីទាប គឺក្នុងផ្លែល្វា ១០០ក្រាមមានកម្រិតកាឡូរីតែ ៧៤ កាឡូរីប៉ុណ្ណោះ។ វាមានផ្ទុកសារធាតុអាហារកាកសរសៃ រ៉ែខនិជ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ខ្ពស់សម្រាប់សុខភាព។
  • ផ្លែល្វាស្ងួត អាចត្រូវបានគេយកទៅដាំទឹកពិសា និងជាប្រភពប្រសើរសំបូរនូវសារធាតុ រ៉ែខនិជ វីតាមីន ចាំបាច់ផ្សេងៗ និងជួយបង្កើនថាមពលរាងកាយបានផងដែរ។
  • ចំពោះផ្លែល្វាស្រស់ មាននូវសារធាតុជាច្រើនដូចជា លូតេអីុន (lutein) តានីន (tannins) ការ៉ូទីន (carotenes) អាសីុតក្លរួ (chlorogenic acid) ដែលសារធាតុទាំងអស់នេះជួយស្តាមកវិញនូវកង្វះខ្យល់អុកសីុហ្សែន និងជួយកម្ចាត់សារធាតុរ៉ាឌីកាល់សេរីក្នុងរាងកាយ ដូច្នេះវានឹងអាចជួយការពារមិនអោយ វិវឌ្ឈកើតជំងឺមហារីក និងជំងឺទឹកនោមផ្អែមបាន។
  • ចំពោះអាសីុតក្លរួវិញ មានគុណសម្បត្តិជួយបន្ថយនូវកម្រិតជាតិស្ករជាពិសេសកម្រិតជាតិ ស្ករគ្លុយកូស និងបន្ថយការឈានទៅកើតជំងឺទឹកនោមផ្អែមដំណាក់កាលទី ២បាន។
  • ទាំងផ្លែល្វាស្រស់ និងក្រៀម មានផ្ទុកសារធាតុ B-complex ច្រើននិងអាសីុតផ្សេងៗល្អ សម្រាប់សុខភាពដូចជា នីអាសីុន (niacin), ភីរីដូសីុន (pyridoxine), ហ្វូឡេក (folates) និងប៉ាតូតេអីុក (pantothenic)។
  • ផ្លែល្វាក្រៀម ជាប្រភពប្រសើរសំបូរដោយរ៉ែខនិជជាច្រើនដូចជា កាល់ស្យូម ទង់ដែង ប៉ូតាស្យូម ម៉ាញ៉េស្យូម ដែក សេឡេនីញ៉ូម សង្កសី ជាដើម។ ដោយក្នុងផ្លែល្វាក្រៀម ១០០ក្រាម មានផ្ទុកសារធាតុរ៉ែប៉ូតាស្យូមចំនួន ៦៨០មីលីក្រាម ប៉ូតាស្យូម ១៦២មីលីក្រាម ដែក ២,០៣មីលីក្រាម ។ សារធាតុប៉ូតាស្យូមគឺអាចជួយបំពេញមុខងារ ចលនាលំហូរជាតិទឹក និងជួយដល់កោសិកា និងអាចទប់ទល់នឹងបញ្ហាបេះដូង និងការឡើងសំពាធឈាម។ សារធាតុទង់ដែងជួយផលិតកោសិកាឈាមក្រហមឡើងវិញ។ ជាតិដែកជួយប្រឆាំងសារធាតុអុកសីុតកម្មកោសិកាផង និងជួយបង្កើតកោសិកាឈាម ក្រហមផង។


No comments:

Post a Comment