Tuesday, January 26, 2016

រោគសញ្ញានិងវិធីការពារវីរុស្សហ្ស៊ីកា




វាជាការពិត ដែលមនុស្សមួយភាគច្រើនមិនធ្លាប់បានស្គាល់វីរុស្ស ហ្ស៊ីកា (Zika) ទើបតែថ្មីៗនេះ វាបានផ្ទុះ ឡើងនៅក្នុងប្រទេសប្រេសីុល។ វីរុស្សនេះបានឆ្លងរាលដាលយ៉ាងខ្លាំងកាលពី ប៉ុន្នានខែរយៈពេលចុង ក្រោយនេះ និងកំពុងបង្ករផលលំបាកដល់សុខភាពសាធារណៈ ។ 


អង្គការសុខភាពពិភពលោក (WHO) ក៏បានព្រមានដែរថា  វីរុស្សនេះឆ្លងតាមមូសខ្លា ហើយទំនងជា អាចឆ្លងរាលដាលពេញតំបន់ទ្វីបអាហ្រ្វិចហើយ នេះបើយោងតាមអង្គការ សុខភាពពិភពលោក ។ ប្រទេសចំនួន ២១ និងតំបន់មួយចំនួនក្នុងទ្វីបនេះ បានរាយការណ៍ នូវករណីឆ្លងវិរុស្សនេះរួចមកហើយ ចាប់តាំងពីខែ ឧសភាព ឆ្នាំ ២០១៥មក។

ខាងក្រោមនេះជារោគសញ្ញ្ានិងអាការៈរោគ ៥ចំនុច ពីវិរុស្ស ហ្ស៊ីកា ៖ 

. វាឆ្លងតាមរយៈមូសខាំ គឺជាប្រភេទមូសខ្លា ដែលចម្លងជំងឺគ្រុនឈាម និង គ្រុនឆីក (chikungunya) ដូច្នោះដែរ។ 

. អាការៈរោគគឺស្រដៀងទៅនឹង រោគសញ្ញាជំងឺគ្រុនឈាម និងគ្រុន ឆីក មានដូចជា គ្រុនក្តៅតិច តួច ស្បែកឡើងកន្ទួល ភ្នែកឡើងពណ៌ក្រហមស្រាលហើយឈឺភ្នែក ជាទូទៅក្នុងរយៈពេល ២ទៅ ៧ថ្ងៃ និងមិនបានធូរស្រាលសោះ។ 

. សព្វថ្ងៃនេះ មិនទាន់មាន វ៉ាក់សាំង ឫថ្នាំអ្វី អាចព្យាបាលជំងឺឆ្លងដោយវិរុស្សហ្ស៊ីកាបាននៅ ឡើយទេ។ វិធីដ៏ល្អគឺត្រូវការពារកុំអោយមូសខាំ។ 

.  អ្នកដែលឆ្លងមេរោគនេះ ត្រូវសំរាកអោយបានច្រើន ពិសាទឹកអោយបានគ្រប់គ្រាន់ និងការពារ កុំអោយ ខ្សោះជាតិទឹក និងធ្វើការព្យាបាលបញ្ហាឈឺចាប់និងបញ្ហាគ្រុនដោយ ប្រើថ្នាំគ្រុនធម្មតា។

. រីរុស្សហ្ស៊ីកា ត្រូវបានគេរកឃើញមានតាំងពីឆ្នាំ ១៩៤៧ មកម្ល៉េះ នៅក្នុងប្រទេស Uganda  នៅក្នុងសត្វស្វាពូជ rhesus និងរកឃើញនៅក្នុងមនុស្សនៅឆ្នាំ ១៩៥២។ ការផ្ទុះវីរុស្សនេះ ត្រូវបានគេ ធ្វើកំណត់ត្រានៅក្នុងប្រទេស អាហ្វ្រិច ប្រទេសក្នុងទ្វីបអាមេរិច អាសីុ និងតំបន់ ប៉ាសីុហ្វិច។ 

No comments:

Post a Comment