ថ្លើមគឺជាសរីរាង្គដ៏រឹងមាំសំខាន់បំផុត។
វាមានទំងន់ពីចាប់ ១ ទៅ ១,៥គីឡូក្រាម ស្ថិតនៅផ្នែកខាងស្តាំក្រោមបរិវេណពោះ និងមានឆ្អឹងជំនីស្រោបការពារ។
ថ្លើមដើរតួយ៉ាងសំខាន់ក្នុងការបំផ្លែងអាហារ
ភេសជ្ជះ ទាំងអស់អោយទៅជាថាមពល និងអាហារូបត្ថម្ភសំរាប់ចិញ្ចឹមរាងកាយ។ ក្រៅពីនេះ
ថ្លើមក៏មានមុខងារផ្ទុកនូវវីតាមីន និងធ្វើមេតាបូលីកអ័រម៉ូនមួយចំនួនសំរាប់បម្រើមុខងាររាងកាយ។
ថ្លើមមានសមត្ថភាពព្យាបាល
និងធ្វើអោយប្រសើរឡើងវិញនូវជំងឺផ្សេងៗដែលចូលយាយីរាងកាយ។ ទោះជាយ៉ាងនេះក្តី
បើថ្លើមអ្នកកើតមានបញ្ហាហើយនោះ វាពិតជាពិបាក។
ជំងឺថ្លើមតែងកើតក្នុងសភាពស្ងប់ស្ងាត់
និងមានអត្រា ៥០% អាចបណ្តាលអោយអ្នកស្លាប់ បើមិនបានព្យាបាលទាន់ពេល។
ជាទូទៅជំងឺថ្លើមមានច្រើនប្រភេទ
ហើយរោគសញ្ញានិមួយៗពិបាកនឹងតាមដាន ដឹងណាស់ រហូតទាល់តែវាវិវដ្តន៍ដល់ដំណាក់កាលចុងក្រោយទើបដឹង។
ដូច្នេះតើអ្នកគួរថែរក្សាការពារយ៉ាងម៉េច
ដើម្បីជៀសវាងជំងឺថ្លើម?
អ្នកត្រូវពិសាអាហារណាដែលល្អសម្រាប់សុខភាព
និងធ្វើលំហាត់ប្រាណអោយបានទៀងទាត់។ ការអង្គុយធ្វើការងាររាល់ថ្ងៃច្រើនពេក អាចបណ្តាលអោយឡើងទម្ងន់ខ្លួន
និងឆាប់ធាត់។ ការពិសារស្រាច្រើន ក៏អាចប៉ះពាល់ដល់ថ្លើមផងដែរ។
ជំងឺថ្លើមជាទូទៅត្រូវបានគេស្គាល់ថា ប្រភេទអេប៉ាទីត
(Hepatitis) A, អេប៉ាទីត B, អេប៉ាទីត C , បញ្ហាជាតិខ្លាញ់កកក្នុងថ្លើម និងជំងឺ NAFLD ដែលបង្ករមកពីការពិសាស្រាច្រើន។ ជំងឺថ្លើមខ្លះ
ក៏អាចបណ្តាលអោយវិវដ្តន៍ទៅជាជំងឺមហារីកផងដែរ។
ខាងក្រោមនេះ
ជាចំនុចសំខាន់ ១១ចំនុច ដែលអ្នកគួរដឹងដើម្បីបង្កាកុំអោយឈានទៅកើតជំងឺថ្លើម៖
១. ត្រូវពិសាអាហារណាមានជាតិកាកសរសៃច្រើន
និងជៀសវាងកុំពិសាអាហារមានជាតិខ្លាញ់ និងប្រៃច្រើនពេក។
២. ពិសាស្រាក្នុងបរិមាណតិចតួចដើម្បីសុខភាព។
៣. ចាក់ថ្នាំវ៉ាក់សាំង ការពារភាពស៊ាំនឹងមេរោគ
អេប៉ាទីត A និង B ។
៤. កុំពិសាថ្នាំពេទ្យច្រើនលើសកម្រិត និងត្រូវពិគ្រោះយោបប់ជាមួយគ្រូពេទ្យ។
៥.
ត្រូវប្រយ័ត្ននឹងការប៉ះដោយផ្ទាល់នៅនឹងថ្នាំសម្លាប់សត្វល្អិត និង
ថ្នាំគីមីបាញ់លើដំណាំគ្រប់ប្រភេទ។
៦. ត្រូវលាងសំអាតដៃជានិច្ចនៅក្រោយពេលចូលបន្ទប់ទឹក។
៧. មិនត្រូវប្រើថ្នាំពេទ្យ ផ្សំជាមួយថ្នាំបូរាណ
ព្យាបាលជំងឺ។
៨. ត្រូវលៃពេលទៅក្រៅលំហែរកាយ
និងធ្វើលំហាត់ប្រាណខ្លះៗ ដូចជាជិះកង់ជាដើម។
៩. ការសាក់ស្បែក ចោះក្រវិលលើរាងកាយ
កាត់ក្រចកដៃជើង ត្រូវសំអាតឧបករណ៍អោយ បានស្អាតនិងរំងាប់មេរោគជាមុន នៅមុនពេលប្រើ។
ចំពោះថ្នាំចាក់សាក់ខ្លះពេលប៉ះចូលដល់ឈាមក៏អាចបណ្តាលអោយឆ្លងជំងឺផងដែរ ជាពិសេស
មេរោគអេប៉ាទីតប្រភេទ B និង C។
១០. មិនត្រូវប្រើស៊ីរ៉ាំងចាក់ថ្នាំរួមគ្នា
ផ្លែឡាម និងវត្ថុមុតស្រួចនានា។
១១. មេរោគប្រភេទ
អេប៉ាទីត B និង C អាចឆ្លងតាមការរួមភេទ។