Friday, March 13, 2015

វិធី៤យ៉ាងជួយកាត់បន្ថយការបាក់ក្រចកនិងឆាប់ដុះ

តើអ្នកចង់បានក្រចកដៃវែង និងស៊ិចស៊ីដែរឫទេ? មានមនុស្សតិចណាស់ដែលមានម្រាមដៃ និងក្រចក ស្អាត។ បញ្ហាគឺថាក្រចកតែងមានភាពផុយ​ ងាយបាក់ និង ប្រេះ។ ទាំងនេះគឺដោយសារកត្តាមួយចំនួនដូចរបបអាហារ និងការរស់នៅជាដើម។
            បើអ្នកចង់អោយអស់ក្តីកង្វល់នេះ អ្នកគួរអនុវត្តតាមវិធីសាស្រ្តណែនាំពីអ្នកជំនាញផ្នែកថែរក្សាសម្ផស្សមកពីគ្លីនិចមួយក្នុងប្រទេសឥណ្ឌាគឺលោកស្រី គុណចាន់ ហ្គោ (​Gunjan Gaur)ដូចខាងក្រោម៖
            ១. ម៉ាស្សាក្រចក៖
អ្នកអាចធ្វើការម៉ាស្សាក្រចកម្រាមដៃអោយបាន ១០នាទីមុនពេលយកទៅជ្រលក់ត្រាំក្នុងប្រេងចម្រាញ់ពីគ្រាប់អាល់ម៉ុនជារៀងរាល់យប់មុនចូលគេង។ ធ្វើដូចនេះ គឺជួយអោយក្រចកអ្នកទទួលបានវីតាមីន និងកំលាំងគ្រប់គ្រាន់ការពារនឹងភាពផុយស្រួលនៃក្រចក និងចិញ្ចឹមក្រចក។ ដូច្នេះ អ្នកត្រូវមានការអត់ធ្មត់ក្នុងការអនុវត្តតាម។​
          ២. ខាត់ក្រចកអោយសមស្រប៖
ការខាត់ក្រចកមុនពេលលាបថ្នាំក្រចក គឺចាំបាច់ត្រូវធ្វើព្រោះវាអាចជួយការពារក្រចកអ្នកបានជាពិសេសត្រូវលាបថ្នាំក្រចកតែពណ៌ថ្លាឆ្លុះបានហើយ ព្រោះវាអាចការពារភាពសឹករេចរិលនៃក្រចកបាន។​
          ៣. កុំទម្លាប់ខាំក្រចក៖
ការប្រឹងធ្វើការខ្លាំងហើយមានពេលខ្លះទម្លាប់ខាំក្រចកដៃដោយមិនដឹងខ្លួន វារឹងរឹតតែធ្វើអោយ ក្រចកឆាប់ដាច់និងឈឺម្រាមដៃទៅវិញទេ។ បើអ្នកមានទម្លាប់ខាំក្រចកដូច្នេះ អ្នកគួរពាក់ស្រោមដៃ រឺការពារ ដៃនឹងវត្ថុអ្វីម្យ៉ាងដើម្បីជៀសវាងការខាំក្រចកតទៅទៀត។ ដោយឡែកក្រចកដៃជាជង្រុកនៃមេរោគ​បាក់តេរីជាច្រើនលានប្រភេទដែលអាចប៉ះពាល់ដល់សុខភាពអ្នកបាន។ ដូច្នេះអ្នកត្រូវបោះបង់ទម្លាប់​នេះចោលទៅ។
          ៤. វីតាមីនគឺសំខាន់៖
ក្រចកគឺត្រូវការចាំបាច់ណាស់នូវវីតាមីន គេរ៉ាទីន (keratin) ដែលជាវីតាមីនមួយប្រភេទ ជួយរក្សាលំនឹងសុខភាពក្រចក។​ ក្រៅពីនេះប្រភេទវីតាមីនដែលជួយអោយក្រចកដៃមានសុខភាពល្អគឺ វីតាមីន B-complex និងវីតាមីន E ជាដើម។ វាមិនត្រឹមតែជួយចិញ្ចឹមនិងបណ្តុះក្រចកប៉ុណ្ណោះទេ តែថែមទាំងធ្វើអោយក្រចករឹងមាំថែមទៀតផង។ វីតាមីន B-complex មាននៅក្នុង​ សាច់ត្រី ស៊ុត សណ្តែក ប្រូកូលី ទឹកដោះគោ តំឡូង សាច់ក្រហមនិងបន្លែមួយចំនួនទៀត។ អ្នកជំនាញបានផ្តល់យោបល់អោយអ្នកពិសាបន្លែឆៅបាន ព្រោះវាផ្តល់ផលប្រយោជន៍នៃវីតាមីនបានច្រើនជាងបន្លែឆ្អិន។
            ក្រៅពីវិធីទាំងអស់នេះ បើអ្នកនៅតែមានបញ្ហាសុខភាពក្រចកកើតតទៅទៀត អ្នកគួរទៅជួបពេទ្យជំនាញហើយ។ 

No comments:

Post a Comment