Wednesday, March 18, 2015

ឧបករណ៍ Speck តាមដានគុណភាពបរិយាកាសក្នុងផ្ទះ

ការតាមដានកម្រិតជាតិកង្វក់បរិយាកាស ក្នុងផ្ទះ ពិតជារឿងសំខាន់ ដើម្បីសុខភាព ជាពិសេសសម្រាប់មនុស្សដែលមានបញ្ហាសុខភាព។
          ឧបករណ៍តាមដានជាតិពុលនិងកង្វក់ក្នុងបរិកាសមួយឈ្មោះថា Speck អាចដោះស្រាយបញ្ហានេះបាន ព្រោះវាអាចកំណត់បានយ៉ាងជាក់លក្ខបំផុតនូវកម្រិតជាតិពុលក្នុងបរិយាកាស។
          ឧបករណ៍នេះត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាន Robotics Institute នៃសាកលវិទ្យាល័យ Carnegie Mellon University ដែលទើបនឹងដាក់បង្ហាញក្នុងពិពរណ៍មួយកាលពីពេលថ្មីៗនេះ នៅរដ្ឋ Austin  និង Texas​ កាលពីថ្ងៃ​១៧មិនាកន្លងទៅ។​
          បើយោងតាម សាស្រ្តាចារ្យ អ៊ីលឡា ណូរបាស  “Illah Nourbakhsh” បានប្រាប់អោយដឹងថា ឧបករណ៍នេះមានបង្កប់នូវ សេនស័រ (ញាណអេឡិចត្រូវនិចពិសេស) ជាច្រើន អាចវាស់ដឹងនូវកម្រិតជាតិបំពុល និងភាពកង្វក់ក្នុងបរិយាកាសបានប្រសើរជាងឧបករណ៍ណាណាទាំងអស់។​
          វាមាន Wifi ដើម្បីបញ្ចូនទិន្នន័យទៅកាន់នាឡិកាវ័យឆ្លាត និង ទូរសព័្ទដៃបាន ដើម្បីតាមនដានទិន្នន័យ។ ការប្រើឧបករណ៍នេះ អាចអោយអ្នកត្រៀមខ្លួន ដើម្បីបោសសំអាតបន្ទប់ សំភារៈប្រើប្រាស់ បើកឫបិទបង្អួច បូមធូលីដី សំអាតកម្រាលព្រំ និងសំភារៈផ្សេងៗទៀត។​

គួរបញ្ជាក់ថាឧបករណ៍ Speck នេះត្រូវបានគេបង្កើត និងធ្វើតេស្តសាកល្បង កាលពី ៤ឆ្នាំមុនមកម្ល៉េះ ។ ទើបតែពេលនេះ វាបានបង្ហាញខ្លួនជាសាធារណៈ និងដាក់លក់ តាមរយៈក្រុមហ៊ុន Airviz ។ Speck មានតម្លៃ ២០០ដុល្លាអាមេរិច អាចបញ្ជាទិញបានតាមរយៈអនឡាញ ។​

No comments:

Post a Comment