ប្រសិនបើអ្នកចូលចិត្តពិសាកាហ្វេ
វាពិតជាប្រសើរហើយ ព្រោះក្នុងកាហ្វេមានសារធាតុប្រឆាំងអុកស៊ីតកម្ម អាហារូបត្ថម្ភសំខាន់មួយចំនួន
អាស៊ីត សារធាតុប៉ាន់តូតេនីក (pantothenic) ម៉ង់កាណែស និងប៉ូតាស្យូម។
បើអ្នកពិសាកាហ្វេបានទៀងទាត់ វាអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ជំងឺទឹកនោមផ្អែមប្រភេទទី
២ ជំងឺអាល់ហ្សៃម៉ើ (Alzheimer៖ជំងឺបាត់ការចងចាំ) និងជំងឺមហារីកមួយចំនួន។ដើម្បីជាគុណប្រយោជន៍ផ្នែកសុខភាពអ្នកគួរពិសាកាហ្វេតាមវិធីខាងក្រោម៖
១. ឆុងកាហ្វេដោយខ្លួនឯង៖ ដើម្បីជាគុណប្រយោជន៍សុខភាពអ្នកគួរឆុងកាហ្វេដោយខ្លួនឯង
ព្រោះកាហ្វេដែលទិញតាមហាង ទូទៅអ្នកមិនអាចដឹងច្បាស់ថា គេមានលាយសារធាតុអ្វីខ្លះនោះទេ។
ចំពោះកាហ្វេសុទ្ធល្អឆុងបែបកាពុះស៊ីណូ ចំណុះកន្លះលីត្រ មានសារធាតុ ៣៨០កាឡូរី ខ្លាញ់
១៤ក្រាម ស្ករ ៥៨ក្រាម។
២. ប្រើទឹកល្អឆុងកាហ្វេ៖ ដោយសារកាហ្វេច្រើនពិសាដោយការឆុងជាមួយទឹកស្ទើរតែ ៩៨,៧៥%ទៅហើយនោះ ដូច្នេះអ្នកត្រូវប្រើទឹកសុទ្ធនិងមានអានាម័យល្អ និងច្រោះកាកកាហ្វេអោយបានល្អជាមុនសិន មុននឹងពិសា ។ ទឹកស្អាតមិនត្រូវមានជាតិក្លរីនច្រើនពេកនោះទេ ព្រោះវាអាចប៉ះពាល់ដល់គុណភាពកាហ្វេ។
២. ប្រើទឹកល្អឆុងកាហ្វេ៖ ដោយសារកាហ្វេច្រើនពិសាដោយការឆុងជាមួយទឹកស្ទើរតែ ៩៨,៧៥%ទៅហើយនោះ ដូច្នេះអ្នកត្រូវប្រើទឹកសុទ្ធនិងមានអានាម័យល្អ និងច្រោះកាកកាហ្វេអោយបានល្អជាមុនសិន មុននឹងពិសា ។ ទឹកស្អាតមិនត្រូវមានជាតិក្លរីនច្រើនពេកនោះទេ ព្រោះវាអាចប៉ះពាល់ដល់គុណភាពកាហ្វេ។
៣. ពិសាកាហ្វេសរីរាង្គ៖
បើសិនជាអាចរកបានអ្នកគួររកទិញគ្រាប់កាហ្វេសុទ្ធមកកិន
ហើយត្រូវប្រាកដថាគ្រាប់កាហ្វេនោះ ត្រូវបានគេដាំតាមបែបធម្មជាតិ
មិនប្រើជីគីមីអ្វីនោះឡើយ។ ព្រោះជាតិគីមីដែលប្រើបាញ់ទៅលើដើម
និងមានសល់កាកសំណល់ជាតិពុលជាប់ក្នុងគ្រាប់កាហ្វេ។
៤. កុំពិសាកាហ្វេលាយជាតិក្រែមនិងស្ករ៖
បើសិនអាចអ្នកគួរពិសាកាហ្វេទទេដើម្បីសុខភាព
ប៉ុន្តែគេក៏មិនតម្រូវអោយអ្នកពិសាដោយមិនលាយជាតិស្ករនោះដែរ បើអ្នកពិបាកពិសានោះ។
៥.
ទំពារកាហ្វេក្រោយពេលក្រេប៖ បើទោះជាកហ្វេជាវត្ថុរាវក្តី
ឥរិបថពិសាដោយធ្វើចលនាទំពារក្នុងមាត់ដូចទំពារអាហារ
វានឹងជួយជម្រុញបញ្ចេញជាតិអាំងសូលីន (insulin) ជួយសម្រួលដល់ចរន្តឈាម ក្នុងការបំផ្លែងជាតិគ្លុយកូស ទៅជាថាមពលបាន និងជួយរក្សាលំនឹងជាតិស្ករក្នុងឈាម។
៦. ពិសារតិចៗ៖ ការពិសាកាហ្វេក្នុងបរិមាណមួយលើកៗតិច
គឺជាទម្លាប់ល្អ និងមានសារៈប្រយោជន៍ដល់អារម្មណ៍ ក្លិន រសជាតិពិតរបស់កាហ្វេ
និងធ្វើអោយអារម្មណ៍ស្រស់ថ្លា។
No comments:
Post a Comment