បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្រ្ត បាននឹងកំពុងបង្កើត ខនថេកឡេន
(contact len)
រឺហៅថាកញ្ចក់វែនតាពាក់ក្នុងភ្នែក
ដោយភ្ជាប់មកជាមួយនូវកញ្ចក់តូចស្តើងនិងអាចពង្រីករូបភាពបាន ៣ដងជាងការពាក់ ខនថេកឡេន
ធម្មតា។
ខនថេកឡេននេះ មានកម្រាស់ ១,៥៥មីលីម៉ែត្រ
បំពាក់ជាមួយនឹងភ្នាស តេឡេស្កុបស្តើងបំផុត។ នៅពេលមានពន្លឺឆ្លងកាត់ កញ្ចក់នេះអាចជះពន្លឺត្រលប់ទៅកាន់កញ្ចក់របស់ផ្ទៃកញ្ចក់មួយបន្ទះទៀត
ធ្វើការពង្រីករូបភាព និងអាចអោយអ្នកប្រើប្រាស់
អាចមើលឃើញច្បាស់ជាងមុនជាពិសេសសម្រាប់មនុស្សវ័យចំណាស់។
តាមអ្នកស្រាវជ្រាវបានអោយដឹងថា ចលនានៃការញាក់ភ្នែកកំណត់មួយ នឹងត្រូវបានកំណត់ដើម្បីអោយអ្នកប្រើប្រាស់អាចបញ្ជានៅពេលចង់ពង្រីករូបភាព
តាមចិត្តបាន ជាពិសេសបើគេចង់មើលរថយន្តនៅចំងាយពីមុខ ឫនៅចំហៀង គឺគេអាចមើលមុខអ្នកបើកបរបានច្បាស់។
គេបានធ្វើតេស្តសាកល្បងរួចហើយ ពីផលប៉ះពាល់ទៅលើកម្រាស់កែវ
និង កម្រិតអុកស៊ីហ្សែនទៅចិញ្ចឹមកែវភ្នែក គឺមិនមានអ្វីប៉ះពាល់
និងធ្វើអោយមានកង្វះអុកស៊ីហ្សែននោះឡើយ។
អ្នកផលិតសង្ឃឹមថា ខនថេកឡេន នេះ នឹងជួយអោយអ្នកមានបញ្ហាភ្នែក
អាចប្រើប្រាស់ជាប្រយោជន៍ និងការពារមិនអោយឆាប់វិវឌ្ឈន៍ទៅកើតជំងឺខ្វាក់ភ្នែក និង
ខូចគុណភាពចក្ខុប្រសាទ នៅពេលឈានដល់វ័យចំណាស់។
No comments:
Post a Comment