បញ្ហាក្អកគឺពិតជាការំខាន នេះគឺមិនគិតពីការជំងឺក្អកស្ងួត
ឫសើមនោះទេ អោយតែក្អកគឺពិបាក ទាំងអស់។
ទោះជាយ៉ាងនេះក្តីជំងឺក្អកមួយដែលបង្កផលលំបាកគឺអាការៈក្អកដោយគ្មានស្លេស្ម
ឫហៅថាក្អក ស្ងួត ។ បញ្ហានេះវាច្រើនបណ្តាលមកពីបញ្ហាអាល់ឡែកហ្សីុ
និងកត្តាបរិស្ថានដែលមានធូលីច្រើន។
អាការៈរម៉ាស់នៅត្រង់បំពង់កខាងក្នុងក៏អាចធ្វើអោយអ្នកក្អកញឹកញាប់បានផងដែរ។
ដោយឡែក បញ្ហាក្អកដែលមានស្លេស្ម អាចបណ្តាលមកពីការឆ្លងមេរោគ ជំងឺរលាកទងសួត
ក្អកបណ្តាលមក ពីការជក់បារី និងជំងឺផ្លូវដង្ហើមផ្សេងៗ។
ខាងក្រោមនេះជាដំបូន្នានខ្លះៗដើម្បីបំបាត់អាការៈជំងឺក្អកស្ងួត៖
១. ខាកកំហាកចេញ៖
នេះជាវិធីមួយដែលអាចជួយបន្ធូរបន្ថយអាការៈក្អកខ្លះៗ បើអ្នកធ្វើដូច្នេះ
អ្នកគួរបៀមទឹកអំបិលបន្តិចក្នុងមាត់ ព្រោះទឹកអំបិលអាចជួយព្យាបាលបញ្ហាបំពង់កបានផងដែរ។
២. ទឹកឃ្មុំ៖
ទឹកឃ្មុំគឺជាសារធាតុមួយដ៏មានប្រសិទ្ធភាពបំផុតជួយព្យាបាលជំងឺក្អកទាំងមនុស្សពេញ
វ័យនិងកុមារ។ វាមានសារធាតុអុកសីុតកម្មជួយសម្រួលបំពង់ក បំបាត់ស្លេស្ម
និងកំចាត់បាក់តេរី ផ្សេងៗ។ គេអាចពិសាទឹកឃ្មុំលាយជាមួយទឹកក្តៅឧណ្ហៗក៏បាន។ ទោះជាយ៉ាងនេះក្តី ចំពោះកុមារ អាយុក្រោម ២ឆ្នាំមិនគួរអោយប្រើទឹកឃ្មុំព្យាបាល
នោះទេ ព្រោះវាអាចប្រឈមនឹង ការរលាក បំពង់ក។
៣. ខ្ញី៖
ខ្ញីគឺជាសារធាតុធម្មជាតិប្រសើរបំផុតក្នុងការព្យាបាលជំងឺក្អក។
ក្នុងមើមខ្ញីមានសមាសធាតុ កំចាត់បញ្ហារលាក
និងជួយបន្ធូរបន្ថយបញ្ហាឈឺចាប់ត្រង់បំពង់ក។ អ្នកអាចយកាត់ខ្ញីជាចំណិតៗ រួចកិនវា
យកទៅលាយជាមួយទឹកដាំពុះដើម្បីពិសា។ អ្នកអាចពិសាវានៅពេលត្រជាក់ ។ ត្រូវពិសា
យ៉ាងហោចណាស់អោយបាន ៣ដងក្នុងមួយថ្ងៃ ដើម្បីបំបាត់ការឈឺក សម្រួលខ្យល់ដង្ហើម
និងបំបាត់អាការៈក្អក។
៤. មើមរមៀត៖
វាមានសារធាតុថ្នាំព្យាបាលដ៏ប្រសើរចំពោះជំងឺក្អក។ វាមានប្រសិទ្ធិភាពខ្ពស់ ក្នុងការព្យាបាលជំងឺវិរុស្សឆ្លងផ្សេងៗ
ជាពិសេសជំងឺក្អក និងផ្តាសសាយ។ ក្រៅពីនេះ សារធាតុ ឃើគូមីន (curcumin) ជាសារធាតុជួយប្រឆាំងនឹងបញ្ហារលាក និងមានសារធាតុប្រឆាំង អុកសីុតកម្មខ្ពស់។ វិធីព្យាបាកគឺអ្នកត្រូវយកម្សៅរមៀតចំណុះមួយស្រាបព្រាកាហ្វេ
និងអាចលាយជាមួយម្រេចខ្មៅបន្តិច យកទៅដាំទឹកពុះ ។ បើពិបាកពិសា អ្នកអាចលាយទឹកឃ្មុំបន្តិច
ពិសាក៏បាន។
៥. ខ្ទឹមស៖ ខ្ទឹមសក៏ជាជម្រើសមួយប្រសើរនិងមានគុណសម្បត្តិច្រើនក្នុងការព្យាបាលជំងឺក្អកបាន។
វាមានផ្ទុកសារធាតុ អាល់សីុលីន (allicin) និងសារធាតុប្រចាំងមេរោគបាក់តេរី
និងវីរុស្សផ្សេងៗ។ លើសពីនេះវាក៏ជួយក្នុងការពង្រឹងប្រព័ន្ធការពាររាងកាយ។ វិធីធ្វើ
អ្នកអាចយកមើុមខ្ទឹមស ទៅដាំទឹកពុះ ទុកពិសា ។ បើពិបាកពិសា
អ្នកអាចលាយទឹកឃ្មុំបន្តិចដើម្បីពិសាក៏បាន។
No comments:
Post a Comment