រដូវក្តៅចូលមកដល់
មនុស្សមួយ ចំនួនពិតជា មានការពិបាកក្នុងការស់នៅ និងមានផល ប៉ះពាល់ខ្លះៗដល់សុខភាព ដូចជា សន្លប់ ថប់ដង្ហើម និងអស់កំលាំង ជាដើម។បញ្ហានេះ គឺអាចកើតមាន ជាទូទៅចំពោះមនុស្ស គ្រប់វ័យ។
ចំពោះបញ្ហាសន្លប់វិញគឺអាចប៉ះពាល់ខ្លាំងចំពោះសុខភាព
ហើយបើមិនបានយកចិត្ត ទុកដាក់ទេ អាចបណ្តាលអោយប៉ះពាល់ដល់ជីវិត នៅពេលសីតុណ្ហភាពឡើងកំដៅខ្លាំង។ សីតុណ្ហភាព ត្រឹមតែ
៤០អង្សា គឺអាចធ្វើអោយរាងកាយប្រើថាមពល និងអស់ជាតិទឹកច្រើនដោយសារកត្តា បរិស្ថាននៅជុំវិញ។
មនុស្សគ្រប់គ្នាអាចនឹងសន្លប់ក្នុងស្ថានភាពក្តៅបែបនេះ
សូម្បីតែកុមារតូច មនុស្សចាស់ អ្នកលេង កីឡា និងអ្នកបំពេញការងារនៅទីខាងក្រៅ
ជាពិសេសចំពោះមនុស្សដែល មានបញ្ហាសុខភាព បេះដូង សួត
គឺអាចប្រឈមមុខនឹងជីវិតខ្លាំងជាងគេ។ រោគសញ្ញាសុខភាពដែល អាចកើតមាន ដោយសារកំដៅឡើងខ្លាំងមានដូចជា៖
- ឈឺក្បាល អស់កម្លាំង ខ្សោយ និងរកកលចង់ក្អួត
- ឈឺសន្លាក់សាច់ដុំ កំដៅខ្លួនកើនឡើង
- របកស្បែក
- ដកដង្ហើមញាប់
- បែកញើសច្រើន
- ដួលសន្លប់
បញ្ហានេះអាចការពារជាមុនបាន
គឺអ្នកត្រូវ៖
- ពិសាទឹកអោយបានច្រើន
- ស្លៀកសំលៀកបំពាក់ស្រាល និងមិនហប់ពេក
- មិនត្រូវធ្វើការអាត់ប្រាណខ្លាំងក្លាពេកនារដូវក្តៅបែបនេះ
- ប្រើក្រែមការពារកំដៅថ្ងៃ អោយបាន ១៥នាទីមុនពេលចេញទៅក្រៅផ្ទះ និងជៀសវាងត្រូវកំដៅថ្ងៃអោយបានច្រើន តាមតែអាចធ្វើទៅបាន។
- មិនត្រូវទុកកុមារនៅក្នុងរថយន្ត ពេលចតរថយន្ត។
No comments:
Post a Comment