Sunday, November 15, 2015

អ្នកស្រាវជ្រាវរកឃើញវិធីសាស្រ្តថ្មីធ្វើអោយថ្មទូរស័ព្ទប្រើបានយូរជាងមុន ១០ដង

ថាមពលថ្មប្រភេទ Lithium ត្រូវបានគេប្រើប្រាស់ជាង ២៥ឆ្នាំមកហើយនៅក្នុងឧបករណ៍ អេឡិចត្រូនិចមួយចំនួនដូចជា ទូរស័ព្ទដៃ កំព្យូទ័រ និងរថយន្តជាដើម។


ប៉ុន្តែថ្មីៗនេះអ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេសបានរកឃើញនូវរបកគំហើញថ្មីមួយដែលអាចធ្វើអោយថ្មអាចរក្សាផ្ទុកថាមពល បានយូរជាងមុន រហូតដល់ទៅ ១០ដង។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of Cambridge បានអះអាងថា ថ្មថាមពល គម្រូដែលប្រើថាមពលប្រភេទឧស្ម័នអុកហ្សីហ្សែនលីស្សូម ឫហៅថា Lithium air អាចរក្សា ថាមពលបានច្រើនជាងមុនក្នុងទំហំថ្មដូចគ្នា។ នេះមានន័យថា ទូរស័ព្ទដៃរបស់អ្នកអាចប្រើបាន រហូតដល់ទៅ ១សប្តាហ៍រឺ ១០ថ្ងៃទើបសាកថ្ម មួយដង ។

ថាមពលថ្មីនេះ ក៏នឹងត្រូវប្រើប្រាស់និងបំពាក់ក្នុងរថយន្តក្នុងពេលអនាគតផងដែរ ជំនួសការប្រើ ប្រាស់សាំង ដែលជាថាមពលមួយដ៏និរន្តភាព និងអ្នកបរិស្ថានកំពុងស្វាគមន៍។


ទោះជាយ៉ាងនេះក្តី វាគ្រាន់តែជាលទ្ធផលនៃការសិក្សាគំរូនៅឡើយ និងមិនទាន់ដាក់អោយប្រើប្រាស់ជា ផ្លូវការ និងធ្វើពាណិជ្ជកម្មជាសាធារណៈនៅឡើយ។ តែគេសង្ឃឹមថា ក្នុងរយៈពេល ១០ឆ្នាំងខាងមុខ ទៀត បច្ចេកវិទ្យានេះ នឹងប្រើប្រាស់បាន ទូលំទូលាយ។ 

No comments:

Post a Comment