មនុស្សជាច្រើនតែងតែខ្លាចសត្វពស់ និងភ្្ញាក់ផ្អើលប្រសិនបើមានអ្នកណាម្នាក់ត្រូវបានពស់ចឹក។
ពិតហើយបើទោះជាវាកើតមានទៅលើអ្នកណាម្នាក់ក្តី វាពិតជាអាចបង្ករគ្រោះថ្នាក់ខ្លាំង
ដល់អាយុជីវិតពុំខាន។
តើអ្នកគួរធ្វើដូចម្តេចចំពោះការសង្រ្គោះបឋមនៅពេលអ្នកណាម្នាក់ត្រូវ បានពស់ចឹកនោះ?
ខាងក្រោមនេះជាដំបូន្នានខ្លះៗដែលអ្នកគួរអនុវត្តនិងមិនគួរអនុវត្តនៅពេលមានអ្នកណាម្នាក់ត្រូវបានពស់ចឹក៖
អ្វីគួរធ្វើ៖
- ហៅឡានពេទ្យជាបន្ទាន់
- អ្នកដែលត្រូវពស់ចឹក
ត្រូវតាំងស្មាតីអោយស្ងប់ និងនៅអោយស្ងៀម មិនត្រូវរើបំរាស ឫធ្វើចលនាអ្វីទាំងអស់
ព្រោះជាតិពិសរបស់ពស់នឹងធ្វើចលនា លឿនទៅពាសពេញរាងកាយនិងបេះដូង។
- ជូតសំអាតកន្លែងរបួស
តែមិនត្រូវយកទឹកទៅលាងសំអាតនោះទេ
- យកកន្សែងឫក្រណាត់ស្អាតទៅជូតគ្របត្រង់កន្លែងពស់ចឹក
- អ្នកដែលត្រូវពស់ចឹកត្រូវដោះគ្រឿងអលង្កាចេញ
និងយកក្រណាត់ទៅចងអោយណែន ដើម្បីរាំងខ្ទប់មិនអោយមុខរបួសរីក និងហើម។
អ្វីមិនគួរធ្វើ៖
- មិនត្រូវយកបង់រំរបួសចង
ឬទឹកកកទៅលាបស្អំឡើយ។
- មិនត្រូវយកវត្ថុអ្វីទៅឆ្អឹះមុខរបួស
ដើម្បីសាកល្បងយកពិសចេញ
- មិនត្រូវសាកល្បងយកមាត់ទៅបឺតពិសចេញ។
- មិនត្រូវយកទឹកកំប្រេះទៅលាបមុខរបួសត្រង់កន្លែងចឹកនោះ។
- មិនត្រូវអោយថ្នាំអ្វីទៅអ្នកត្រូវពស់ចឹកលេបនោះទេ
លុះណាតែវាជាវេជ្ជៈបញ្ជា របស់គ្រូពេទ្យ។
- មិនត្រូវលើកបរិវេនដែលពស់ចឹកអោយខ្ពស់ជាងកំពស់បេះដូងរបស់អ្នកជំងឺឡើយ។
- មិនត្រូវពិសាកាហ្វេ
និងស្រាព្រោះវារឹតតែជួយពន្លឿនពិស
អោយជ្រាបទៅរាងកាយកាន់តែឆាប់។
No comments:
Post a Comment