វាក៏ជាប់ពាក់ព័ន្ធនឹងមុខងាររបស់ខួរក្បាលដែលជាមុខងារជួយគ្រប់គ្រង ចាត់ចែង និងផ្តល់ពត៍មាន។ ការភ្លេចភ្លាំងតិចតួច គឺអាចបណ្តាលមកពីកត្តាអាយុ និងអាចមានកើតជំងឺ អាល់ហ្សៃមើ (Alzheimer’s disease) ដែលជាជំងឺធ្វើអោយអ្នកបាត់ការភ្លេចភ្លាំង ញឹកញាប់។
ក្រៅពីនេះ វាអាចបណ្តាលមកពីបញ្ហាសុខភាព និងផលប៉ះពាល់ដោយសារថ្នាំពេទ្យ។ ទោះជាយ៉ាង ណាក្តីបញ្ហាផ្លូវអារម្មណ៍ដូចជាជំងឺស្រ្តេះ ភាពអន្ទះសារ និង ការបាក់ទឹកចិត្ត អាចធ្វើអោយមនុស្ស មានការភ្លេចភ្លាំងផងដែរ។
ទោះជាយ៉ាងនេះក្តី គេអាចធ្វើអោយការចងចាំមានសភាពប្រសើរឡើងវិញបាន។ ខាងក្រោមនេះ ជាចំនុចមួយចំនួនដែលអ្នកគួរអនុវត្ត៖
១. ជ្រើសរើសប្រភេទអាហារ៖ ការពិសាអាហារល្អៗគឺអាចជួយពង្រឹងសុខភាពខួរក្បាល ក៏ដូចជា មុខងារនៃរាងកាយ។ ដូច្នេះអ្នកអ្នកគួរពិសាបន្លែនិងគ្រាប់ធញ្ញជាតិអោយបានច្រើន។ អាហារ ដែលមានជាតិខ្លាញ់ទាប ដូចជាសាច់សុទ្ធ សាច់ត្រី និង សាច់មាន់ទា អាចធ្វើអោយសុខភាព ប្រសើរ។ អ្នកគួរជៀសវាងអាហារសំណល់។
២. គេងអោយបានគ្រប់គ្រាន់៖
ការគេងអោយបានគ្រប់គ្រាន់គឺជាកត្តាសំខាន់និងជួយពង្រឹងសមត្ថភាពចងចាំ។ ដូច្នេះអ្នកគួរគេង អោយបានពី ៧ទៅ ៨ម៉ោងក្នុងមួយថ្ងៃ។
៣. ធ្វើលំហាត់ប្រាណ៖
អ្នកត្រូវហាត់ប្រាណអោយបានទៀងទាត់ ដើម្បីធ្វើបំបាត់បញ្ហាតានតឹងនិងធ្វើអោយអារម្មណ៍ ស្រស់ស្រាយជួយអោយការចងចាំបានល្អ ។ ក្រៅពីនេះលំហាត់ប្រាណក៏អាចជួយអោយអ្នកស្រក ទំងន់ និងកាត់បន្ថយគ្រោះថ្នាក់នៃជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ជាដើម។
៤. ធ្វើកំណត់ត្រា៖
បើអ្នកឧស្សាហ៍ភ្លេចភ្លាំងច្រើន និងមមាញឹកក្នុងការងារផ្សេងៗជាច្រើននោះ អ្នកអាចធ្វើកំណត់ត្រា នូវកិច្ចការដែលត្រូវធ្វើក្នុងកូនសៀវភៅ កំណត់ត្រាលើទូរស័ព្ទ ឫក្រដាសអ្វីក៏បាន ។ អ្នកអាចកត់លើកូនក្រដាសតូចយកទៅបិទលើបង្អួច គ្រែដំណេក កញ្ចក់ឆ្លុះមុខ ទូរទឹកកក និងកន្លែងណាក៏បាន អោយតែអ្នកប្រទះភ្នែកជាប្រចាំថ្ងៃ។
៥. ហ្វឺកហាត់សតិ៖ ប្រាជ្ញាស្មារតី ក៏ដូចជារូបរាងកាយដូច្នោះដែរ ចាំបាច់ត្រូវធ្វើលំហាត់ប្រាណ ដើម្បីអោយវាសកម្ម និងធ្វើអោយខួរក្បាលដំណើរការល្អ។ អ្នកអាចលេងល្បែងកំសាន្ត ផ្សេងៗដូចជា ល្បែងល្បងប្រាជ្្ញា ចំណោទ ផ្សេងៗដើម្បីដុសខាត់និងបង្កើនការចងចាំ។
No comments:
Post a Comment