Sunday, November 15, 2015

នាឡិការវ័យឆ្លាត Huawei Watch ជំនាន់ថ្មី ទំនើប តែថ្លៃជាងមុន

នាឡិការដៃរបស់ Huawei ជំនាន់ថ្មី ទំនើបជាងមុន តែថ្លៃជាងមុន។ នាឡិការវ័យឆ្លាតជំនាន់ថ្មី នេះមើលទៅមានរូបរាងប្រណីត និងបំពាក់ដោយខ្សែស្បែកគុណភាពខ្ពស់ ទន់ហើយស្វិតមាំ។


នាឡិការដៃជំនាន់ថ្មីនេះមានទីហំអេក្រង់ ១,៤អីុង រាងមូលប្រភេទអេក្រង់ចុច (AMOLED) កម្រិតដង់សីុតេព៍ណ 286 ppi ច្បាស់បំផុត និងអាចមើលឃើញច្បាស់ទោះស្ថិតក្រោមពន្លឺថ្ងៃ។

វាបំពាក់មកជាមួយនូវថាមពលថ្មទំហំ ៣០០មីលីអំពែរ អាចប្រើបានប្រហែលជា ២ថ្ងៃ។ ល្បឿនខាងក្នុងម៉ាសីុនមានទំហំ 1.2GHz អង្គគណនាប្រភេទ Snapdragon 400 ក្នុងទំហំ RAM 512MB ។ ទំហំផ្ទុកឯកសារមានទំហំ 4GB

នាឡិការនេះប្រើជាមួយប្រព័ន្ធអេនឌ្រ័យ និងអាចប្រើបានជាមួយទូរស័ព្ទ iPhone បានផងដែរ ដោយវាបានដំឡើងកម្មវិធីជំនាន់ថ្មី Android Wear 5.1.1 ។ វាមានតំណភ្ជាប់ Wifi និងមុខងារកាយវិការជាច្រើន តែវាមិនមាន ការបញ្ជាដោយសំលេង និងប្រព័ន្ធ GPS នោះទេ។


Huawei watch មានតម្លៃប្រមាណជា ២៩៩អឺរ៉ូ។ 

No comments:

Post a Comment