Friday, November 6, 2015

ផលប្រយោជន៍ ១២ចំណុចរបស់ផ្លែញ៉

ផ្លែញ៉គឺជាផ្លែមួយប្រភេទមានពណ៍បៃតង និងមានឈ្មោះបែបវិទ្យាសាស្រ្តថា ម៉ារីនដា ស៊ីទ្រីហ្វូលៀ (morinda citrifolia) ។ ផ្លែនេះត្រូវបានគេរកឃើញថាមានគុណសម្បត្តិផ្នែកសុខភាព យ៉ាងច្រើនសន្ធឹកសន្ទាប់។
ហើយបើយោងតាមលទ្ធផលនៃការសិក្សាបែបវិទ្យាសាស្រ្តកន្លងមកកាលពីឆ្នាំ ២០០៩ក៏បានបង្ហាញថា វាពិតជាមានផលប្រយោជន៍ច្រើនចំពោះសុខភាព។
គុណសម្បត្តិរបស់វាមានដូចជា៖
១. ការពារជំងឺស្ទះសសៃឈាម៖  ទឹករបស់ផ្លែញ៉ដែលយកទៅដាំទឹកផឹក អាចជួយកាត់បន្ថយការកកស្ទះលំហូរឈាមទៅចិញ្ចឹម ខួរក្បាល និងបេះដូងបាន។
២. ព្យាបាលបញ្ហាបញ្ហាឈឺសន្លាក់៖ ទឹកផ្លែញ៉អាចជួយព្យាបាលបញ្ហារលាក ឈឺសន្លាក់បានប្រសើរបំផុត បើទោះជាអ្នកដាំទឹកពិសាក្តៅ រឺទុកក្លាសសេត្រជាក់ ដើម្បីពិសាក្តី។
៣. បន្ថយកម្រិតកូឡេស្ទេរ៉ូល៖ តាមលទ្ធផលសិក្សាក្នុងប្រទេសប៉ាគីស្ថាន បានអោយដឹងថា ទឹកដែលចម្រាញ់ ពីផ្លែញ៉មានសារធាតុពិសេសជួយកាត់បន្ថយកម្រិតកូឡេស្ទេរ៉ូល និងកម្រិតជាតិខ្លាញ់ ទ្រីគ្លីសេរីត (triglyceride) បាន។
៤. កម្ចាត់មេរោគបាក់តេរី៖ ចំពោះម្សៅចម្រាញ់ពីផ្លែញ៉មានផ្ទុកសារធាតុក្លរ៉ូហ្វូម មេតាណុល អេតាណុល និង អាសេតុន ដែលជាសារធាតុមានគុណសម្បត្តិកម្ចាត់មេរោគបាក់តេរីមួយចំនួន ដូចជាបាក់តេរី E.coli, Staphylococcus aureus និង Proteus vlgaris
៥. វីតាមីនចំរុះ៖ ចំពោះទឹកផ្លែញ៉វិញក្រៅពីផ្ទុកសារធាតុរ៉ែខនិជជាច្រើនហើយនោះ វាក៏សំបូរដោយ វីតាមីនជាច្រើនដូចជា B1, B6, B12, C, E ប៉េតាការ៉ូទីន  កាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិដែក និងហ្វូស្វ័រជាដើម។
៦. កាត់បន្ថយអាការៈអស់កម្លាំង៖ លើសពីនេះ វាមានសមត្ថភាពជួយប្រឆាំងនឹងភាពអស់កម្លាំងនៃរបស់រាងកាយបន្ទាប់ពីបញ្ចេញពលកម្មច្រើនក្នុងការងារ ប្រចាំថ្ងៃ និងជួយពង្រឹងភាពធន់ និងរស់រវើកដល់រាងកាយឡើងវិញ ជួយអោយអ្នករហ័សរហួនរាល់ថ្ងៃ។
៧. ការពារថ្លើម៖ ទឹកផ្លែញ៉ជួយការពារមិនអោយមានមេរោគអេប៉ាទីតមកយាយីសរីរាង្គបាន និងការពារការវិវត្តន៍មិនអោយថ្លើមឆាប់ខូច ចំពោះអ្នកមនជំងឺថ្លើមហើយនោះ។
៨. ពង្រឹងសរសៃប្រសាទ៖ ទឹកផ្លែញ៉អាចជួយព្យាបាលបញ្ហាឈឺចាប់បណ្តាលមកពីសរសៃប្រសាទខុសប្រក្រតី ។ ក្រៅពីនេះវា ជួយកាត់បន្ថយបញ្ហាស្រ្តេះក្នុងខួរក្បាល និងអាការៈឈឺក្បាល ដោយមិនប៉ះពាល់ដល់ប្រសិទ្ធភាព នៃការបញ្ចេញអង់សីុមល្អ  ជួយសម្រួលមុខងារប្រឆាំង អុកសីុតកម្មក្នុងរាងកាយ និងជួយពង្រឹងការចងចាំ។
៩. ព្យាបាលជំងឺទឹកនោមផ្អែម៖ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម អ្នកគួរពិសាទឹកផ្លែញ៉អោយបាន ទៀងទាត់ព្រោះវាអាចការពារការវិវត្តមិនអោយកើតជំងឺទឹកនោមផ្អែមដំណាក់កាលទី២បាន។ ក្រៅពីនេះវាជួយពង្រឹងលំនឹងជាតិអាំងសូលីន (insulin) និងសម្រួលកម្រិតជាតិស្ករគ្លុយកូស (glucose) អោយមានលំនឹង។
១០. ជួយដល់សុខភាពស្បែក៖ ទឹកផ្លែឈើអាចជួយថែរក្សាសម្រស់ស្បែកអោយភ្លឺរលោងបាន ជួយពង្រឹង បញ្ចេញសារធាតុកូឡាហ្សែន (collagen) ជួយអោយស្បែកហាប់ ណែន តឹង និងកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើស្បែក។ ក្រៅពីនេះវាក៏ជួយកាត់បន្ថយបញ្ហារលាកស្បែក ការពារបាក់តេរី បំបាត់មុន ជាំមុខ និងបញ្ហាកន្ទួលរម៉ាស់លើស្បែកផ្សេងៗ។  
១១. កាត់បន្ថយជាតិអាសីុត៖ បើអ្នកមានបញ្ហាក្រពះបណ្តាលមកពីការឡើងជាតិអាសីុតនោះ ទឹកញ៉អាចជួយអ្នកបាន។ តាមការសិក្សាគេបានរកឃើញថា ទឹកផ្លែញ៉ជួយបន្ថយសារធាតុអាសីុត និងជួយពង្រឹងការបញ្ចេញជាតិអង់សីុមជួយសម្រួលការរំលាយអាហារបាន សម្រួលពោះវៀន ការបញ្ចេញញើស និងការបន្ទោបង់។

១២. ពង្រឹងប្រព័ន្ធការពាររាងកាយ៖ តាំងពីយូរមកហើយដែលផ្លែញ៉ ត្រូវបានទទួលប្រជាប្រិយភាព និងទទួលស្គាល់ពីគុណប្រយោជន៍ផ្នែកឱសថព្យាបាល ព្រោះក្រៅពីសំបូរដោយវីតាមីនផ្សេងៗហើយនោះ វាក៏អាចជួយប្រឆាំងនឹងការឆ្លងជំងឺ និងការឈឺចាប់ផ្សេងៗ ដូច្នេះវាអាចជួយពង្រឹងដល់ចលនាឈាមរត់បាន ប្រសើរ ជួយព្យាបាលផង និង ពង្រឹងដល់ប្រព័ន្ធការពាររាងកាយបានប្រសើរបំផុត។ 

No comments:

Post a Comment