Monday, January 25, 2016

៥ចំនុចគួរដឹងពីជំងឺមហារីកមាត់ស្បូន!





ជំងឺមហារីកមាត់ស្បូន គឺជាជំងឺមហារីកមួយដែលតែងឆក់ជីវិតស្រ្តីភាគច្រើននៅក្នុងប្រទេសឥណ្ឌា។ ក្នុងនោះស្រ្តីចំនួន ១,៣២នាក់ក្នុងចំណោម ១០ម៉ឺុននាក់ ធ្វើតេស្តទៅបានរកឃើញថាមានជំងឺ មហារីកមាត់ស្បូន ។ និយាយជារួមក្នុងមួយឆ្នាំៗមានអត្រាស្លាប់ចំនួន ៧៤ពាន់ករណីនៅ ទូទាំងប្រទេសឥណ្ឌា។


យោងតាមទិន្នន័យពី Cervical Cancer-Free Coalition បានអោយដឹងថាក្នុងប្រទេស ឥណ្ឌាមានស្រ្តី ២៦,%ធៀបនឹងស្រ្តីនៅទូទាំងពិភពលោកបានកើត និងស្លាប់ដោយជំងឺនេះ ច្រើនជាងគេ។ 

ប្រទេសមួយចំនួនទៀតដែលមានស្រ្តីច្រើនកើតជំងឺមហារីកមាត់ស្បូនមានដូចជា ប្រទេស ចិន បង់ក្លាដែស ប៉ាគីស្ថាន អិនដូណេសីុ និងថៃ ក៏មានអត្រាខ្ពស់ណាស់ដែរ។
ខាងក្រោមនេះគឺជាចំនុច ៥ បង្ហាញថាអ្នកអាចនឹងមានជំងឺមហារីកមាត់ស្បូន៖ 

. ត្រូវចាំថា ជំងឺមហារីកមាត់ស្បូនជាជំងឺមហារីកទូទៅមួយច្រើនកើតទៅលើស្រ្តី
. អាការៈសង្ស័យថាកើតជំងឺនេះ មានដូចជា ការធ្លាក់ឈាមតាមប្រដាប់បន្តពូជ ហើយឈាមច្រើនមានពណ៌ស្រាលមិនក្រហមខ្លាំង និងមានក្លិនមិនល្អ ឈឺពោះចុកនៅ ផ្នែកខាងក្រោមត្រង់ថ្ងាស
. ប្រឡូកក្នុងការរួមភេទក្នុងអាយុនៅក្មេង និងមានដៃគូស្នេហាច្រើន។ លើសពីនេះ វាក៏អាច ប្រឈមនឹង ការកើតជំងឺកាមរោគផ្សេងៗ និងជំងឺមហារីកមាត់ស្បូន ពិសេសស្រ្តីដែលមានដៃគូ រួមភេទច្រើន
. ជំងឺមហារីកមាត់ស្បូន គឺបណ្តាលមកពីការឆ្លងវីរុស្សម្យ៉ាងឈ្មោះថា Human Papillomavirus ដូច្នេះបើអាចស្រ្តីគួរទៅធ្វើតេស្តរកមើលថា មានមេរោគនេះដែរ ឫក៏អត់។
. ស្រ្តីអាចធ្វើការបង្ការជំងឺមហារីកមាត់ស្បូនបាន តាមរយៈការចាក់វ៉ាក់សាំងការពារ។   

No comments:

Post a Comment