ការពន្យាកំណើតដោយការបង្កកស៊ុតគឺជាវិធីមួយកំពុងពេញនិយមចំពោះស្រ្តីដែលមមាញឹកច្រើននឹងការងារ
ជាពិសេសចំពោះអ្នកមានបំណងយកកូនក្នុងពេលអនាគត ។ ទោះជាយ៉ាងនេះក្តីមានមនុស្ស ជាច្រើនមិនទាន់បានដឹងពីវិធីសាស្រ្តនេះនៅឡើយទេ។
តើអ្វីជាការបង្កកស៊ុត?
ការបង្កកស៊ុត គឺជាវិធីសាស្រ្តបែបតេស្តក្នុងមន្ទីរពិសោធន៍មួយ
ដែលគេយកស៊ុតបង្ករកំណើត របស់ស្រ្តី (oocytes) យកទៅបង្កក រួចយកទៅរក្សាទុក។ នៅពេលស្រ្តីមានបំណងចង់បានកូនវិញ
គេយកស៊ុតនោះកមករំលាយ និងរៀបចំ តាមបច្ចេកទេស រួចចាក់បញ្ជូលទៅក្នុងស្បូនបង្ករកំណើត ស្រ្តីវិញ។
វិធីនេះគឺសម្រាប់ស្រ្តីដែលមានបំណងចង់ពន្យាពេលបង្កើតកូន ដោយសារមូលហេតុផលផ្សេងៗ និងចំពោះស្រ្តីដែលធ្វើតេស្តរកឃើញថាមានជំងឺមហារីក។
ជាទូទៅការបង្កកស៊ុតនេះ វាមិនអាស្រ័យទៅលើអាយុនោះទេ បើអ្នកអនុវត្តវិធីនេះបានឆាប់គឺពិតជា ទទួលបានផល ប្រសើរជាង ។ ជាទូទៅស្រ្តីអាចជ្រើសរើសវិធីពន្យាកំណើតដោយបង្កកស៊ុតក្នុងអាយុ ចាប់ពី ៣៤ឆ្នាំឡើងទៅក៏បាន។
អំប្រ៊ីយ៉ុងរបស់ស៊ុតដែលបានបង្កក អាចរក្សាទុក និងយករំលាយមកវិញបានរហូតដល់ទៅ ២០ឆ្នាំក៏បាន ដោយធ្វើការរក្សា ទុកកន្លែងមួយសមស្របតាមបច្ចេកទេស។
តើការបង្កកស៊ុតមានសុវត្ថិភាពដែរទេ?
យោងតាមរបាយការណ៍ពី USC Fertility បានអោយដឹងថា គេបានសិក្សារួចហើយទៅលើទារក ចំនួន ៩០០ នាក់ ដែលកើតមក ដោយសារការវិធីនេះ។ មិនមានអត្រាប៉ះពាល់ និងបញ្ហាប្រឈមនៃ ភាពខុសប្រក្រតីនោះទេ។ ហើយវា ក៏មិនឃើញមានសភាពខុសប្រក្រតីនៃក្រូម៉ូស្សូម នោះដែរ។
តាមលទ្ធផលសិក្សាមួយទៀតកាលពីឆ្នាំ ២០១៤ បង្ហាញអោយដឹងថា ផលប៉ះពាល់នៃការមាន ផ្ទៃពោះឡើងវិញ ដោយប្រើស៊ុតបង្កកនេះ ក៏មិនមិនមានបញ្ហាប៉ះពាល់ដល់សុខភាពនោះដែរ។
តើត្រូវចំណាយថវិកាប៉ុន្នានតាមវិធីពន្យាកំណើតបែបនេះ?
ថ្លៃចំណាយនៃការបង្កកស៊ុត រួចយកទៅរក្សាទុក គឺមានតម្លៃចាប់ពី ៥ពាន់ដុល្លាទៅ ១២ពាន់ដុល្លា ដោយមិនបូក បញ្ចូលនូវថ្នាំពេទ្យ ដែលមានតម្លៃបន្ថែមចន្លោះពី ៤ ទៅ ៥ពាន់ដុល្លា។ ឧបករណ៍ រក្សាទុកស៊ុតមានតម្លៃចាប់ពី ១០០ ទៅ ១០០០ ដុល្លារ។
No comments:
Post a Comment