ជាទូទៅតើអ្នកមានអារម្មណ៍ថាខ្ជិល និងងងុយគេងដែរឫទេនៅក្រោយពេលពិសាអាហាររួច? មនុស្សមួយចំនួន ពិតជាកើតមានអាការៈបែបនេះ។
ហេតុដូច្នេះហើយបានជម្រុញអោយពួកគេពិសាតែ ដើម្បីជួយរំលាយអាហារ និងបំបាត់បញ្ហាងងុយ គេង។ ទង្វើដូចនេះមិនល្អសម្រាប់សុខភាពអ្នកនោះទេ!
ខាងក្រោមនេះជាចំនុចមួយចំនួនដែលអ្នកគួរដឹង៖
១. មិនត្រូវគេង៖ អ្នកមិនគួរគេងនៅក្រោយពេលពិសាអាហាររួចនោះទេ ប្រសិនបើអ្នកគេងភ្លាមៗ ក្រោយពេល ពិសាអាហាររួច អ្នកនឹងមានអារម្មណ៍ថាមិនឃ្លានអាហារនោះទេ ព្រោះអាហារមិនទាន់បានរំលាយបានល្អ។
២. កុំពិសាបារី៖ ការពិសាបារីភ្លាមៗក្រោយអាហារ គឺស្មើរទៅនឹងការជកបារីចំនួន ១០ដើមដូច្នោះ ដែរ ។ វាកាន់តែធ្វើ អោយប៉ះពាល់ដល់សុខភាពអ្នកកាត់តែខ្លាំង។
៣. កុំងូតទឹក៖ អ្នកក៏មិនត្រូវងូតទឹកភ្លាមៗនោះដែរ ត្រូវចាំអោយអាហារអ្នករលាយអស់សិន ព្រោះចរន្តឈាមនៅ ជុំវិញក្រពះវានឹងរត់យឺតៗទៅកាន់សរីរាង្គផ្សេងៗនៃរាងកាយ និងបន្ថយ ចលនារំលាយអាហារ។
៤. កុំពិសាផ្លែឈើ៖ ជាទូទៅមនុស្សភាគច្រើនតែងយល់ច្រឡំថាការពិសារផ្លែឈើក្រោយអាហារពិតជាល្អ។ តាមពិត ទៅវានឹងធ្វើអោយប៉ះពាល់ដល់ការរំលាយអាហារទៅវិញនោះទេ។ ដូច្នេះអ្នកគួរពិសានៅមួយម៉ោង មុនពេលអាហារ ទើបជាការប្រសើរ។
៥. កុំពិសារតែ៖ ការពិសាតែភ្លាមៗ វានឹងបង្កើនជាតិអាសីុតនៅក្នុងក្រពះបន្ថែមទៅវិញនោះទេ ហើយក៏ប៉ះពាល់ ដល់ដំណើរការរំលាយអាហារផងដែរ។ ជាតិតែនឹងរាំងខ្ទប់ការស្រូបយក ជាតិដែកទៅចិញ្ចឹមសរីរាង្គពីអាហារ។ អ្នកអាចពិសាបានក្នុងរយៈពេល ១ម៉ោងក្រោយពិសារ អាហាររួចទើបជាការប្រសើរ៕
No comments:
Post a Comment