Monday, January 25, 2016

ស្វែងយល់ពីមូលហេតុបណ្តាលអោយអ្នកចុកចង្កេះ!




ស្ទើរតែមនុស្សរាល់រូបតែងកើតមានបញ្ហាឈឺចង្កេះ នៅពេលណាមួយក្នុងជីវិតរបស់អ្នក។ ការឈឺ ចង្កេះផ្នែកខាងក្រោមពិតជាធ្វើអោយអ្នកលំបាក ជាពិសេសពេលបំពេញការងារប្រចាំថ្ងៃ។ មានពេល ខ្លះអ្នកមិនបានដឹងថា តើបញ្ហាឈឺចង្កេះបណ្តាលមកពីអ្វីនោះទេ។ 


ជាទូទៅបញ្ហាចុករួយសាច់ដុំ និងការរលាកសន្លាក់ឆ្អឹងកង គឺជាមូលហេតុធ្វើអោយអ្នកឈឺចង្កេះបាន។
ចួនកាល បញ្ហាថ្លោះ គ្រេច ដែលបណ្តាលមកពីការដួលដោយចៃដន្យកាលពីមុនមកក៏អាចធ្វើអោយ អ្នក ឈឺចង្កេះផងដែរ។ 

ខាងក្រោមនេះជាចំនុចមួយចំនួនដែលអាចបណ្តាលអោយអ្នកឈឺចង្កេះ៖ 

. ការលើកវត្ថុធ្ងន់ ដោយប្រឹងចង្កេះ និងសាច់ដុំខ្លាំងពេក។
. ឥរិយាបថអង្គុយខុសប្រក្រតី និងសំពាធទំងន់ខ្លួនអង្គុយក្នុងឥរិយាបថនោះយូរៗពេក។
. ឥរិយាបថអោនទៅមុខញឹកញាប់ ជាពិសេសចំពោះអ្នកធ្វើការស្រែចំការ និងអោយលើករបស់ញឹកញាប់ បានធ្វើអោយឆ្អឹងកង រងសំពាធខ្លាំង និងនាំអោយអ្នកឈឺចង្កេះ។
. បញ្ហាជំងឺរលាកសន្លាក់ និងឆ្អឹងកងខ្នងរាំរ៉ៃ គឺអាចធ្វើអោយអ្នកចុកចង្កេះបាន។ ហើយបញ្ហា សុខភាពមួយចំនួនក៏ធ្វើអោយអ្នកចុកចង្កេះដែរ ដូចជា បញ្ហាប្រម៉ាត់ តម្រងនោម ស្រ្តីពរពោះ និងជំងឺមហារីកជាដើម។

ដូច្នេះដើម្បីការពារពីបញ្ហាឈឺចង្កេះ អ្នកគួររក្សាឥរិយាបថអង្គុយអោយបានសមស្រប និងត្រូវរកឫសគល់ នេះបញ្ហាចុកចង្កេះរបស់អ្នក។

No comments:

Post a Comment