ថេប្លីត Mi
Pad 2 របស់ក្រុមហ៊ុនផលិតទូរស័ព្ទ
Xiaomi ដែលបានបង្ហាញកាលពីចុងឆ្នាំ ២០១៥កន្លងទៅនេះ ទើបតែបង្ហាញនូវម៉ូឌែលចំនួន ២របស់ខ្លួនថា
ក៏នឹងមានប្រព័ន្ធដំណើរការ Window 10 ដែរ ក្រៅពី ប្រព័ន្ធអេនឌ្រ័យ
។
ថេប្លីតនេះមានទំហំអេក្រង់ ៧,៩អីុង កម្រិតដង់សីុតេពណ៍ 326 ppi ល្បឿនដំណើរការទំហំ 2.34 GHz ប្រភេទ Intel
Atom x5-Z8500 ចំនួន៤គ្រាប់ ទំហំល្បឿនអង្គគណនា
2GB Ram និងមាន Wifi (ac)។ អ្វីដែលចាប់អារម្មណ៍ គឺវាមានភ្ជាប់នូវរន្ធ សាកថ្មប្រភេទ USB
Type-C។
ថេប្លីតម៉ូឌែលថ្មីទាំងពីរនេះ
មានទំហំផ្ទុកឯកសារទំហំ 16GB និង 64GB។
កាម៉េរ៉ាទំហំ ៨មេហ្គាភិចសែល (f/2.0) និងកាម៉េរ៉ាមុខទំហំ ៥មេហ្គា ។ ថាមពលថ្មមានទំហំ ៦១៩០
មីលីអំពែរ។
No comments:
Post a Comment