តាមការសិក្សាថ្មីៗបានបង្ហាញថាជំងឺទឹកដក់ក្នុងភ្នែក (glaucoma) អាចកាត់បន្ថយបានតាមរយៈ ការពិសា អាហារបន្លែបៃតង ដូចជាសាឡាត ស្ពៃពួយឡាំ និងខាត់ណា និងបន្លែមួយចំនួនទៀតដែល សំបូរសារធាតុ នីត្រាត គឺអាចកាត់បន្ថយបាន ពី ២០ទៅ ៣០%។
ជំងឺទឹកដក់ក្នុងភ្នែកអាចប៉ះពាល់ដល់ចក្ខុប្រសាទ ព្រោះវាប្រមូលផ្តុំសារធាតុសំពាធខ្លាំងក្នុងភ្នែក។ ហើយបើតាមការសិក្សាថ្មីមួយរកឃើញថា អាហារដែលមានសារធាតុ នីត្រាតច្រើន អាចជួយ កាត់បន្ថយសំពាធទឹកដក់រាំរ៉ៃក្នុងភ្នែកបាន។
ការសិក្សានេះត្រូវបានធ្វើឡើងក្នុងចំណោមស្រ្តីចំនួន ៦៣ ៨៩៣ នាក់ ចន្លោះឆ្នាំ ១៩៨៤ ដល់ ២០១២ និងការសិក្សាតាមដានមួយទៀតទៅលើបុរសចំនួន ៤១ ០៩៤ នាក់ ចន្លោះឆ្នាំ ១៩៨៦ ដល់ ២០១២។ អ្នកចូលរួមក្នុងការសិក្សានេះត្រូវមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅដោយសិក្សា ទៅលើការពិនិត្យសុខភាព ភ្នែក និងរបបអាហារ។
ក្រោយការតាមដាន គេរកឃើញថាករណីកើតជំងឺទឹកដក់ក្នុងភ្នែកចំនួន ១ ៤៨៣ ។ ក្នុងនោះគេក៏ បានរកឃើញថា អ្នកដែលពិសារអាហារបន្លៃបៃតងច្រើន មានអត្រាកាត់បន្ថយកើតជំងឺនេះក្នុងចំនួន ២០ទៅ ៣០%។ លទ្ធផលសិក្សានេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ JAMA Ophthalmology។
No comments:
Post a Comment