ផ្លែសាវម៉ាវ គឺជាប្រភេទផ្លែឈើក្នុងតំបន់ត្រូពិច និងត្រូវបានគេនិយាយតៗ
គ្នាថាមានប្រភព មកពី ប្រទេសឥណ្ឌូណេស៊ី ដោយគេបានដាក់ ឈ្មោះតាមភាសារបស់ ប្រទេសនេះថា រាមប៊ុត
(rambut) ។
ក្នុងប្រទេសកម្ពុជា ផ្លែ
រាមប៊ុតត្រូវបាន ប្រជាជន ខ្មែរស្គាល់និងហៅថា ផ្លែសាវម៉ាវ ។ ផ្លែនេះក៏ ត្រូវ បានគេច្រើនប្រទះមានដាំដុះនៅក្នុង ប្រទេសមួយចំនួនដូចជា ហ្វីលីពីន
ម៉ាឡេស៊ី ថៃ ឥណ្ឌា អូស្រ្តាលី និងអាមេរិច។
ផ្លែសាវម៉ាវ ច្រើនមានពណ៌ក្រហម មានព្រុយដូចសក់នៅជុំវិញផ្លែទាំងមូល
មានរសជាតិផ្អែម។សាច់របស់ផ្លែឈើនេះមានសារធាតុអាស៊ីតពិសេសចាំបាច់សម្រាប់សុខភាព ចំណែកគ្រាប់របស់ វាច្រើន
គេយកទៅចម្រាញ់យកជាតិប្រេងប្រើក្នុងឧស្សាហកម្មផ្សេងៗ។
ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួនរបស់ផ្លែសាវម៉ាវ៖
១.ព្យាបាលជំងឺទឹកនោមផ្អែម៖ ផ្លែត្រូវបានប្រជាជនក្នុងប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី
យកមក ផ្សំជាថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និង ជំងឺខ្លះៗមួយចំនួនទៀតរាប់រយឆ្នាំមក ហើយ។
២. បង្កើនថាមពល៖ វាមានសារធាតុកាបូនអ៊ីដ្រាត ប្រូតេអ៊ីន និងសំបូរជាតិទឹក ច្រើន ជួយអោយ អ្នកលេងកីឡា
ឫអ្នកបញ្ចេញថាមពលក្នុងការងារប្រចាំថ្ងៃ អោយមានកំលាំងឡើងវិញ។
៣. ស្រូបអាហារូបត្ថម្ភ៖ វីតាមីន សេ ដែលមានក្នុងផ្លែសាវម៉ាវដើរតួក្នុងការស្រូបយករ៉ែខនិជ
ជាតិដែក និងសង្កសី ជួយការពាររាងកាយនិងស្បែកពីការខូចដោយជាតិរ៉ាឌីកាល់សេរី។
៤. កម្ចាត់សារធាតុរ៉ាឌីកាល់សេរី៖ សាវម៉ាវ មានសារធាតុអាស៊ីតហ្គាលីក
ជាអាស៊ីតមួយ ប្រភេទមានតួនាទីជាអ្នកប្រមូលកាកសំណល់ បញ្ចេញពីរាងកាយ និងជួយការពារមិនអោយ ឈានទៅកើតជំងឺមហារីក។
៥. បង្កើនគ្រាប់កោសិកាឈាមក្រហមនិងស៖ ផ្លែសាវម៉ាវជួយរក្សាលំនឹង
និងជម្រុញបង្កើន កោសិកាឈាមក្រហមផងនិងឈាមសផង ក្រៅពីនេះក៏មានផ្ទុកសារធាតុ ម៉ង់កាណែស
(manganese) ជួយផលិតសារធាតុអង់ស៊ីមចិញ្ចឹមដល់រាងកាយ។
៦. កម្ចាត់ជាតិពុលពីតម្រងនោម៖ ជាតិហ្វូស្វ័រក្នុងផ្លែសាវម៉ាវជួយកម្ចាត់កាកសំណល់ចេញពី
តម្រងនោម ជួសជុលជាលិកា និងកោសិកា។ ក្រៅពីនេះវាក៏សំបូរដោយសារធាតុ កាល់ស្យូម ជួយពង្រឹងសុខភាពធ្មេញនិងឆ្អឹងផងដែរ។
៧. សំបូរជាតិដែក៖ ជាតិដែកមានច្រើននៅក្នុងផ្លែឈើមួយនេះ។
វាជួយបង្កើនអុកហ្ស៊ីហ្សែន ដល់ឈាម និងជួយបំបាត់អាការៈវិលមុខ និងអស់កំលាំងបណ្តាលមកពីកង្វះគ្រាប់ឈាមក្រហម។
៨. សំបូរអាហារកាកសរសៃ៖ អាហារកាកសរសៃក្នុងផ្លែសាវម៉ាវ មានកម្រិតកាឡូរីទាបជួយបំបាត់ អាការៈឆាប់ឃ្លានអាហារ និង ជួយសម្រកទំងន់។
៩. ព្យាបាលជំងឺទូទៅ៖ អាការៈឈឺក្បាល ធីងធោង ចុកទ្រូង និងជំងឺគ្រុន នឹងបានធូរស្រាល ប្រសិនបើអ្នកបានពិសាផ្លែសាវម៉ាវ
ព្រោះវាអាចជួយកាត់បន្ថយសំពាធឈាម និងបញ្ហាឡើង ហើមប៉ោងនៃសរសៃឈាម ដែលច្រើនបណ្តាលអោយឈឺក្បាល។
១០. ប្រឆាំងមេរោគចម្លងលើស្បែក កម្ចាត់ពពួកបាក់តេរី ប៉ារ៉ាស៊ីតផ្សេងៗ
និងជួយអោយដំដៅ លើស្បែកឆាប់ជាសះស្បើយ។ វាក៏ត្រូវបានគេជឿថា អាចជួយកម្ចាក់ពពួក បាក់តេរីក្នុងក្រពះ និងពោះវៀនបាន
ដោយជួយកាត់បន្ថយអាការៈឈឺពោះ និងរាគ។
១១. ថែរក្សាសម្រស់ស្បែក៖ ជាតិទឹកដែលសំបូរក្នុងសាច់សាវម៉ាវជួយថែរក្សាស្បែកអោយភ្លឺ រលោង មានសំណើម ជួយការពារស្បែកពីភាពសឹករេចរិល និងការពារមិនអោយឈានទៅ កើតជំងឺមហារីកស្បែក។
១២. ថែរក្សាសក់៖ បើអ្នកចង់បានសក់ភ្លឺរលោង ហើយរឹងមាំអ្នកគួរពិសាផ្លែសាវម៉ាវអោយបាន
ច្រើន ជាពិសេសបើអ្នកយកស្លឹកសាវម៉ាវទៅកិនអោយម៉ត់ រួចយកទៅលាបលើសក់នោះ វារឹតតែជួយអោយសក់អ្នកមានសុខភាពល្អ
និងជួយព្យាបាលបញ្ហាកមរម៉ាស់លើស្បែកក្បាល។
No comments:
Post a Comment