អស់រយៈពេលជាច្រើនឆ្នាំដែល ថេប្លីតរបស់ Samsung តែងស្ថិតក្នុងលំដាប់មធ្យម។ ទើបតែ ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ចេញនូវ
ថេប្លីតជំនាន់ ថ្មីទី ២ គឺ Galaxy Tab S2 ដែលជា
លំដាប់ ថេប្លីតកំពូល ស្តើង ស្រាលនិងមានថាមពល ខ្លាំង។
Galaxy Tab
S2 ជំនាន់ថ្មីនេះមានពីរប្រភេទគឺទំហំ ៩,៧ អ៊ីង និង
៨អ៊ីង ក្នុងកម្រិត 2048 x 1536 (16:10) នៃសមាមាត្រអេក្រង់ប្រភេទ Super AMOLED មានពណ៍ភ្លឺច្បាស់ ។
ថេប្លីតនេះ
មានកម្រាស់ ៥,៦មីលីម៉ែត្រ ស្តើងជាង iPad Air 2 ចំនួន ៨% និងស្រាលជាង ១១%។
ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ថេប្លីតទាំងពីរនេះមានគែមស្រោបពីអាលុយ មីញ៉ូមព័ទ្ធ ជុំវិញ ខុសពីម៉ូឌែលមុនដែលមានគែមស្រោបពីជ័រប្លាស្ទីក
ប៉ុន្តែផ្ទៃខាងក្រោយនៅរក្សា ផ្ទៃជាជ័រប្លាស្ទីក ដដែល។
ថេប្លីតទាំងពីរនេះមានថាមពលអង្គក្រាហ្វិច
១០គ្រាប់ ប្រភេទ Octa-core Exynos ល្បឿន 1.9 GHz និងអង្គចងចាំទំហំ 3 GB RAM។
No comments:
Post a Comment