ការត្រលប់មកជាថ្មីនៃក្រុម
Wonder Girls នៃសមាជិកចំនួន
៤រូប គឺអាចរំពឹងថានឹងមានការគាំទ្រដូចមុន ចំពោះបទចម្រៀងនិពន្ធដោយផ្ទាល់
ពីសមាជិកក្នុងក្រុមទាំងអស់។
សមាជិកក្នុងក្រុមទាំងអស់ពិតជាមានភាពរីករាយខ្លាងណាស់ចំពោះការវិល
ត្រលប់មកវិញនៅក្រោយពេលសម្រាកអស់មួយរយៈពេល។
នាង យូប៊ីន (Yubin)
សមាជិកក្នុងក្រុមមួយរូបបានសំដែងចំណាប់អារម្មណ៍ថា “ពិតហើយ វាដូចជាមានរយៈពេលយូរបន្តិចដែរហើយ
ចំពោះការឃ្លាតមួយ រយៈពេលមកនេះ។ ពេលនេះយើងពិតជា រីករាយខ្លាំងណាស់”។
នាង ហ៊ី លីម (Hye Lim)
សមាជិកវ័យក្មេងជាងគេក្នុងក្រុមបាននិយាយថា “អាល់ប៊ុមចម្រៀងថ្មីរបស់យើងត្រូវបាននិពន្ធបទចម្រៀងថ្មីពីសមាជិកគ្រប់រូប
ក្នុងក្រុមផ្ទាល់ ហើយបទចម្រៀងទាំងនោះជាទំនុកចម្រៀងថ្មី និងសង្ឃឹមថា
នឹងមានការគាំទ្រច្រើន”។
ចំណែកនាង
ស៊ុនមី (Sunmi) ក៏បានសំដែងកិច្ចស្វាគមន៍និងសំណូមពរអោយ
ទស្សនិជជន និងអ្នកគាំទ្រទាំងអស់ ជួយគាំទ្រនូវបទចម្រៀងថ្មីៗរបស់ពួកគេ នូវការវិលត្រលប់មកវិញនេះ។
នាង យេ អ៊ិន (Ye Eun) ក៏បាននិយាយទៅកាន់អ្នកគាំទ្រដែរថា
“នៅទីបំផុត យើងបាន ត្រលប់មកវិញហើយ ក្រោយពេលអវត្តមានអស់មួយរយៈ ។
សូមអោយអ្នកទាំងអស់គ្នាបន្តគាំទ្រពួកយើងដូចពីមុនដដែល។”
អាល់ប៊ុមចម្រៀងថ្មីរបស់
ក្រុម Wonder Girls ដែលមានឈ្មោះថា “REBOOT” បានចេញផ្សាយរួចហើយ កាលពីថ្ងៃទី ៣ខែសីហានេះ។
គួររំលឹកដែរថា
ក្រុម Wonder Girls បានចាប់ផ្តើមបង្កើតក្រុមនិងទទួលការពេញ
និយមគាំទ្រខ្លាំងកាលពីឆ្នាំ ២០០៧ ដោយសារបទចម្រៀង ដំបូងមានចំណង ជើងថា “Tell Me” និងក្រោយៗមកទៀតមានបទមួយចំនួនដូចជា
“Nobody” និង
“So Hot” ក្នុងឆ្នាំ ២០០៨ ជាដើម និងបន្តអាជីពការងារចម្រៀងរបស់ខ្លួននៅក្នុង
ទឹកដីសហរដ្ឋអាមេរិច ជាបន្តបន្ទាប់។
No comments:
Post a Comment