Wednesday, July 29, 2015

គម្រូកង់រថយន្ត Kumho តម្រូវគ្រប់ស្ថានភាពផ្លូវ




កង់គឺជាវត្ថុសំខាន់បំផុតសម្រាប់រថយន្តនៅពេលធ្វើដំណើរ។ ប៉ុន្តែកង់ទាំងនោះវាមាន មានទំហំត្រូវតាមប្រភេទថាសកង់គ្រប់ទាំងអស់នោះទេ។

កង់ខ្លះមានផ្ទៃនិងក្រឡាកង់ផ្សេងៗពីគ្នាទៅតាមស្ថានភាពផ្លូវ។ ប៉ុន្តែកង់របស់ Kumho បានច្នៃបង្កើតនូវគំនិតថ្មីមួយ ដែលកង់មួយអាចតម្រូវបានគ្រប់ប្រភេទរថយន្ត។

កង់នេះគឺជាប្រភេទកង់សម្រាប់សម័យអនាគតកាល ដែលមានលក្ខណៈពិសេសអាច ផ្លាស់ប្តូរតាមស្ថានភាពផ្លូវ ដូចជាផ្លូវរលោង រអិល រលាក់ និង  ផ្លូវគ្របដណ្តប់ដោយព្រិលក្តី។

កង់នេះអាចពង្រីកខ្លួន និងទំហំទៅតាមស្ថានភាពផ្លូវ បើទោះជាផ្លូវមានគ្រួស រឺបន្លា ច្រើនយ៉ាងណាកី្តគឺអាចធន់និងទប់ទល់បានទាំងអស់។

កង់នេះមានទំហំ 700 x 700 x 250 មីលីម៉ែត្រ និងមានទំងន់ ១២គីឡូក្រាម ដែលគេគ្រោងនឹងផលិតចេញជារូបរាងពិតប្រាកដក្នុងរយៈពេល ពី ២ទៅ ៣ឆ្នាំខាងមុខ ទៀត។ 




No comments:

Post a Comment