Thursday, July 23, 2015

សណ្ឋាគារនៅជប៉ុនទើបបើកថ្មីមានបុគ្គលិកជាមនុស្សយន្តទាំងអស់



សណ្ឋាគាមួយនៅក្នុងប្រទេសជប៉ុនឈ្មោះថា The Henn-na Hotel នៅក្នុងតំបន់ Sasebo ក្នុងសង្កាត់ Nagasaki គឺជាសណ្ឋាគារ ដំបូងដែលបានប្រើមនុស្សយន្ត បម្រើភ្ញៀវ។​
ក្រៅពីនេះភ្ញៀវដែលមកស្នាក់នៅអាចប្រើម៉ាស៊ីនស្កែនមុខដោះសោរបើទ្វាចូលបន្ទប់ ដោយមិនចាំបាច់ប្រើសោរចាក់នោះទេ។

សណ្ឋាគារនេះត្រូវបានរចនាបំពាក់បច្ចេកវិទ្យាពី Kawazoe Lab ពីវិទ្យាស្ថានស្រាវជ្រាវ វិទ្យាសាស្រ្តមួយនៃសាកលវិទ្យាល័យ University of Tokyo ក្នុងប្រទេសជប៉ុន។​ គេបាន បំពាក់មនុស្សយន្តជាច្រើននៅតុទទួលភ្ញៀវ បម្រើសេវា ចុះឈ្មោះចេញចូល ស្នាក់នៅនិង សេវាសួរពត៌មានផ្សេងៗ ដូចជាមនុស្សយន្តយួរឥវ៉ាន់របស់អ្នកទៅកាន់ បន្ទប់ សំអាតបន្ទប់ ជាដើម។​

ក្រៅពីនេះសណ្ឋាគារមួយនៃមានបំពាក់បច្ចេកវិទ្យាទំនើបផ្សេងៗសម្រួលការស្នាក់នៅ ដោយបំពាក់សេនស័រជាច្រើននៅក្នុងបន្ទប់ ដោយអាចអោយអ្នកបញ្ជាភ្លើង ម៉ាស៊ីន ត្រជាក់​ ទូរទស្សន៍ និងឧបករណ៍មួយចំនួន តាមរយៈថេប្លីត។


សណ្ឋាគារនេះមានបន្ទប់សរុបចំនួន ៧២បន្ទប់ ដែលសង់រួចរាល់ក្នុងដំណាក់កាលទី១ និងមានគម្រោងសង់បន្ថែមចំនួន ១៤៤បន្ទប់ទៀត។ តម្លៃស្នាក់នៅ ៧៣ដុល្លារអាមេរិក ក្នុងមួយយប់ ដែលបានបើកដំណើរការចាប់តាំងពីថ្ងៃទី ១៧ កក្កដា មកម្ល៉េះ។
Source: Henn-na Hotel


 

No comments:

Post a Comment