ដូចយើងដឹងស្រាប់ហើយថា
បន្លែបៃតងភាគច្រើនគឺមាន គុណប្រយោជន៍ចំពោះ សុខភាព។
ដោយឡែកក្នុងនោះក៏មានផ្លែ ឃ្លោកផងដែរ ជាប្រភេទបន្លែ ងាយរកបាន ហើយមានតម្លៃថោក និងមានគុណសម្បត្តិច្រើន ចំពោះសុខភាព។
ផ្លែឃ្លោកអាចមានច្រើនសណ្ឋាន និងរូបរាង។
ក្នុងផ្លែឃ្លោកមានសារធាតុរ៉ែខនិជ និងទឹកច្រើន ដែលអាចជួយប្រឆាំងជំងឺមួយចំនួន
និងធ្វើអោយរាងកាយមាន សុខភាពល្អ។
១. ជួយសម្រួលប្រព័ន្ធរំលាយអាហារ៖ ជាតិទឹកនិងសារធាតុកាកសរសៃក្នុងផ្លែឃ្លោក
ជួយប្រព័ន្ធរំលាយអាហារដំណើរការប្រក្រតីនិងសកម្ម។ ក្រៅពីនេះវាក៏ជួយបន្ថយ
បញ្ហាទល់លាមកផងដែរ។
២. សម្រកទំងន់៖
ទឹកផ្លែឃ្លោកគឺជាប្រភពសំខាន់ចំពោះអ្នកចង់សម្រកទំងន់ ពីព្រោះ
ទឹកផ្លែឃ្លោកដែលកិនមានសារធាតុកាកសរសៃខ្ពស់ដែលជួយអោយអ្នកពិសារមាន
អារម្មណ៍មិនឃ្លានអាហារ។
៣. ល្អសម្រាប់បេះដូង៖ បន្លែប្រភេទនេះមានសារធាតុកូឡេស្ទេរ៉ូលស្ទើស្មើសូន្យ។ លើសពីនេះវាក៏សំបូរវីតាមីន
C និងសារធាតុអុកស៊ីតកម្មខ្ពស់សម្រាប់សុខភាពបេះដូង។
៤. កាត់បន្ថយបញ្ហាស្ត្រេះ៖ ភាពតានតឹងក្នុងអារម្មណ៍តែងកើតមានចំពោះមនុស្សទូទៅ តែបើអ្នកពិសាផ្លែឃ្លោក
វានឹងជួយកាត់បន្ថយភាពតានតឹង ព្រោះវាជួយបន្ថយកំដៅ
ក្នុងខ្លួននិងធ្វើអោយរាងកាយនិងអារម្មណ៍ស្រស់ថ្លាឡើងវិញ។
៥. សម្រួលប្រព័ន្ធបន្ទោបង់៖ ប្រព័ន្ធបន្ទោបង់អាចនឹងមានថ្ងៃខ្លះរលាក ព្រោះក្នុងទឹកម៉ូដ
មានផ្ទុកសារធាតុអាស៊ីតច្រើន។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរពិសារឃ្លោក
ព្រោះក្រៅពីជួយសម្រួលតម្រងនោមហើយ វាក៏ជួយការពារនិងព្យាបាលជំងឺឆ្លងផ្សេងៗ
ច្រើនកើតមានទៅលើតម្រងនោម។
No comments:
Post a Comment