Monday, July 27, 2015

ទូរស័ព្ទ Xiaomi Mi Note Pro កំពូលស្មានហ្វូនរបស់ចិន

ទូរស័ព្ទ Xiaomi Mi Note Pro គឺជាទូរស័ព្ទស៊េរីថ្មីទំនើបរបស់ក្រុមហ៊ុនផលិត ទូរស័ព្ទ Xiaomi ដែលរចនាឡើងដោយមានតួរស្រោបពីអាលុយមីញ៉ូម និងកញ្ចក់នៅផ្ទៃខាងក្រោយ។

ក្រុមហ៊ុនបានបំពាក់បច្ចេកវិទ្យាអេក្រង់ពិសេសមានមានកម្រិតរីសូលុយស្សិនអេក្រង់ច្បាស់ទំហំ 2K ពន្លឺច្បាស់និងអាចអានបាននៅក្រោមពន្លឺថ្ងៃ។​ទំហំអេក្រង់ ៥,៧អ៊ីង (515ppi)។​ បន្ទះអេក្រង់ខាងក្រោយមានគែមរាងកោងស្រដៀង ទៅនឹងទូរស័ព្ទរបស់ Samsung Galaxy S6 edge ដូច្នោះដែរ។ 

អ្វីដែលគួរទាក់ទាញបំផុតគឺវាអាចប្រើបានស៊ីមចំនួន ២ ប្រភេទ LTE (4G) ល្បឿនអង្គដំណើរការប្រភេទ Snapdragon 810 ទំហំ Ram 4GB និងទំហំ ផ្ទុកឯកសារក្នុងម៉ាស៊ីនទំហំ 64GB។ ទូរស័ព្ទមានទំងន់ស្រាល ១៦១ ក្រាម ។ ថាមពលថ្មមានកំលាំង ៣០៩០មីលីអំពែរ។​
ទូរស័ព្ទនេះបំពាក់កាម៉េរ៉ាទំហំ 13 មេហ្គាភិចសែល របស់ Sony IOS កាម៉េរ៉ាមុខទំហំ​ ៤ មេហ្គាភិចសែល។

Mi Note Pro ដំណើរការដោយប្រព័ន្ធអេនឌ្រ័យ Lollipop 5.0 និងកំណែ MIUI 6 ជំនាន់ចុងក្រោយ។​

ទូរស័ព្ទនេះមានតម្លៃប្រមាណជា ៤៨៣ដុល្លារអាមេរិច នៅក្នុងប្រទេសចិន។  


No comments:

Post a Comment