Monday, July 27, 2015

តើបញ្ហាស្រ្តេះអាចប៉ះពាល់សក់ដែរឫទេ?


បញ្ហាស្រ្តេះតែងតែកើតមានចំពោះមនុស្សសម័យទំនើប ហើយវាជារឿងទូទៅហើយ ចំពោះអ្នកដែលមានការងារច្រើន។ បញ្ហាស្រ្តេះតិចតួច អាចជារឿងធម្មតា តែបើវា កើនចំនួនច្រើនទៅៗ វានឹងជះឥទ្ធិពលធ្ងន់ធ្ងរដល់រាងការយ និងសតិអារម្មណ៍។​


លើសពីនេះបើតាមអ្នកជំនាញបានអោយដឹងថា បញ្ហាស្រ្តេះ ក៏អាចជះឥទ្ធិពលខ្លាំងដល់សម្រស់របស់អ្នកដូចជា ស្បែក និងសក់ជាដើម។​

បើតាមអ្នកជំនាញគ្រូពេទ្យវះកាត់នៅមជ្ឈមណ្ឌល MedLinks ជំនាញខាងថែរក្សាស្បែក និងព្យាបាលសក់ ក្នុងប្រទេសឥណ្ឌាបានអោយដឹងថា​ ភាពតានតឹងក្នុងអារម្មណ៍និង បញ្ហាស្រ្តេះ ពិតជាជះឥទ្ធិពលដល់សុខភាពស្បែកនិងសក់។

បញ្ហាទាំងនោះច្រើនបណ្តាលអោយកើតមានបញ្ហាជាច្រើនចំពោះសុខភាពនិងសម្រស់ដូចជា៖
·         មុនលើស្បែក៖ ព្រោះអ័រម៉ូនមានការប្រែប្រួល និងធ្វើអោយស្បែកបញ្ចេញជាតិ ប្រេងច្រើន ដែលជារឹសគល់បណ្តាលអោយកើតបញ្ហាមុនលើស្បែក។​
·         ឆាប់ចាស់៖ វាងាយនឹងកំណត់សំគាល់ចំពោះមនុស្សដែលមានបញ្ហាស្រ្តេះ ដោយការសង្កេតមើលស្បែកនៅលើផ្ទៃមុខ ដូចជាមានស្នាមជ្រីវជ្រួញ និងចេញ ស្នាមអុជខ្មៅៗជារង្វង់ ឬដុំតូចៗ។​
·         ជ្រុះសក់៖ ពិតហើយ ដោយសារបញ្ហានេះវាបានធ្វើអោយសក់អ្នកជ្រុះច្រើន ជាងធម្មតា ដោយចរន្តឈាមដំណើរការមិនប្រក្រដី និងធ្វើអោយបិទជិតនិង ទៅចិញ្ចឹមរន្ធគល់សក់មិនបានបានគ្រប់គ្រាន់​ ដោយមិនទទួលបាន អុកហ្ស៊ីហ្សែន និងអាហាររូបត្ថម្ភទៅចិញ្ចឹកឫសសក់។
ដូច្នេះអ្នកត្រូវ៖
·         ធ្វើការម៉ាស្សាតិចៗលើស្បែកក្បាល និងរាងកាយ ព្រោះវាអាចជួយសម្រួលចលនាឈាមរត់បានប្រសើរ។​
·         ធ្វើលំហាត់ប្រាណ តាមវិធីផ្សេងៗតាមតែអាចធ្វើទៅបាន ព្រោះវាក្រៅពីជួយ ដល់សុខភាពហើយនោះ វាក៏ជួយរក្សាសម្រស់អោយក្មេងជាងវ័យ។​
·         សមាធិអោយបានពី ១៥ទៅ ២០នាទីក្នុងមួយថ្ងៃ។ អ្នកអាចហាត់នៅពេលណា ក៏បានដោយអង្គុយស្មឹងស្មាត ធ្វើអារម្មណ៍អោយស្ងប់ និងបន្ធូរអារម្មណ៍តានតឹង ដើម្បីកាត់បន្ថយបញ្ហាស្រ្តេះ។

·         គេងអោយបានយ៉ាងហោចណាស់ ៨ម៉ោងក្នុងមួយថ្ងៃ ព្រោះការគេងមិនគ្រប់ អាចជះឥទ្ធិពលខ្លាំងណាស់ដល់សុខភាព។​

No comments:

Post a Comment