Tuesday, August 25, 2015

ហេតុផល ៥យ៉ាងដែលអ្នកគួរពិសាសណ្តែកបណ្តុះ




សណ្តែកបណ្តុះត្រូវបានគេចាត់ទុកថាជាជម្រើសអាហារដ៏ប្រសើរចំពោះសុខភាព ព្រោះវាមានផ្ទុក អាហារូបត្ថម្ភជាច្រើន និងអាចពិសារទាំងឆៅ រឺឆ្អិនក៏បាន។ 
 
លើលពីនេះក្នុងសណ្តែកបណ្តុះ ក៏សំបូរដោយវីតាមីនផ្សេងៗ និង សារធាតុប្រឆាំងអុកស៊ីតកម្ម ជាច្រើន។ ដូច្នេះអ្នកមិនគួរព្រងើយនឹងគុណសម្បត្តិរបស់សណ្តែកបណ្តុះនោះទេ។ 

ខាងក្រោមនេះជាសារៈប្រយោជន៍មួយចំនួននៃសណ្តែកបណ្តុះ៖
  1. ល្អសម្រាប់សុខភាពសក់ ព្រោះវាមានបរិមាណវីតាមីន សេ ច្រើន។ លើសពីនេះវាក៏អាចជួយរក្សាសុខភាពឫសសក់ ជ្រុះសក់ បញ្ហាសក់ដុះខុសប្រក្រតី
  2. ពិសាសណ្តែកជួយបង្កើនថាមពលរំលាយអាហារ និង បញ្ចេញចោលការសំណល់កង្វក់ពី រាងកាយនិងជាតិពុលចេញពីឈាម
  3. សារធាតុអុកស៊ីតកម្មក្នុងសណ្តែកជួយការពារភាពសឹករេចរិលនៃជាលិកា បន្ថយការឈាន ទៅរកបញ្ហាស្កូវសក់នៅពេលចាស់ និងអាចជួយដល់ប្រព័ន្ធការពាររាងកាយ បាន រឹងមាំ
  4. សណ្តែកបណ្តុះជួយកាត់បន្ថយការឡើងទំងន់ ព្រោះវាមានកម្រិកកាឡូរីទាប និងបន្ថយ ជាតិខ្លាញ់ក្នុងខ្លួន
  5. កាត់បន្ថយកម្រិកកូឡេស្ទេរ៉ូលក្នុងឈាម និងបន្ថយបញ្ហាគាំងបេះដូង និងជំងឺបេះដូងដទៃ ៗទៀត។
ដូច្នេះអ្នកមិនគួរមើលរំលងពីគុណសម្បត្តិវាឡើយ ព្រោះក្រៅពីវាជួយដល់សុខភាពហើយនោះ វានឹងជួយអោយអ្នកសន្សំថវិកាបានខ្លះដែរ ព្រោះវាមានតម្លៃថោកជាងបន្លែដទៃៗទៀត។

No comments:

Post a Comment