Monday, August 3, 2015

របកគំហើញកំលាំងចលករថ្មីអាចបញ្ជូនយានទៅកាន់ភព ព្រះច័ន្ទក្នុងរយៈពេល ៤ម៉ោង

ការធ្វើដំណើរពីភពមួយទៅភពមួយអាចក្លាយជាការពិត ក្រោយពីអ្នកវិទ្យាសាស្រ្ត បានអះអាងថា កម្លាំងចលករអេឡិចត្រូម៉ាញ៉េទិច ឫហៅថាកម្លាំងមេដែកអគ្គិសនី ដែលជាកម្លាំងជម្រុញមួយ ខ្លាំងមានល្បឿនលឿន អាចបំពាក់ទៅលើយានអវកាស និងធ្វើដំណើរទៅកាន់ភពព្រះច័ន្ទតែក្នុងរយៈពេល ៤ម៉ោងប៉ុណ្ណោះ។


កម្លាំងជម្រុញនេះ (EM Drive) ត្រូវបានស្រាវជ្រាវ និងបង្កើតឡើងដោយអ្នកស្រាវជ្រាវជនជាតិអង់គ្លេសមួយរូប ឈ្មោះ រ៉ូជើ ហ្ស យើ (Roger Shawyer) អស់រយៈពេល ១៥ឆ្នាំ មកហើយ។ ដោយ កាលពីដំបូងទ្រឹស្តី សមត្ថតិកម្មនៃការស្រាវជ្រាវរបស់លោក ត្រូវបានអ្នកវិទ្យាសាស្រ្តជាច្រើន មានមតិបដិសេធថា វាមិនអាចទៅរួចនោះទេ ។

កម្លាំងចលករនេះត្រូវបានទាញយកថាមពលប្រើពីថាមពលព្រះអាទិត្យ ដោយបង្កើត មេដែកអគ្គិសនីចម្រុះ ធ្វើចលនាទៅមុខទៅក្រោយចុះឡើងៗក្នុងម៉ាស៊ីនបិទជិតមួយ។ ថាមពល នេះជាថាមពលនិរន្តភាពមិនងាយអស់ លុះណាតែម៉ាស៊ីនបិទជិតនោះខូច ឫផ្ទុះទើបលែងដំណើរការ

នេះបើតាមទ្រឹស្តីអាចបង្ហាញអោយដឹងថា ម៉ាស៊ីននៅតែបន្តដំណើរ ការរហូតដោយ មិនចំាបាច់ប្រើថាមពលប្រេង ឫសាំងអ្វីរុញច្រានម៉ាស៊ីននោះទេ។

កម្លាំងចលករនេះ គឺមានភាពស្រដៀងទៅនឹងកម្លាំងជម្រុញយានអវកាស ក្នុងខ្សែភាពយន្តរឿង Star Trek ដូច្នេះដែរ ដែលវាបានធ្វើអោយអ្នកស្រាវជ្រាវ វិទ្យាសាស្រ្តជាច្រើន ងើងឆ្ងល់និង ខំស្រាវជ្រាវជាយូរឆ្នាំមកហើយ ព្រោះវាជាទ្រឹស្តីមួយផ្ទុយទៅនឹងទ្រឹស្តីរូបវិទ្យា។

បើតាមទ្រឹស្តីបង្ហាញអោយដឹងទៀតថា អ្វីមួយធ្វើដំណើរទៅមុខបានលុះណាតែ មានកម្លាំងជម្រុញ មួយផ្សេង ធ្វើការរុញច្រានពីក្រោយ។

ទោះជាយ៉ាងនេះក្តី អង្គការអវកាស NASA កាលពីពេលថ្មីៗនេះបានអះអាងថា វាអាចធ្វើទៅបាន ។ ហើយបើតាមការបង្ហាញតេស្តសាកល្បងមួយនៅ សាកលវិទ្យាល័យ Dresden University of Technology ក្នុងប្រទេសអាឡឺម៉ង់ គឺបង្ហាញថាអាចបញ្ចេញថាមពលកម្លាំងជម្រុញ នេះបានប្រាកដមែន។

កម្លាំងមេដែកអគ្គិសនីនេះបញ្ចេញថាមពលរាប់ពាន់ដងខ្លាំងជាង សមាសធាតុ ហ្វូតុន (photon) ទៅទៀត គឺគេអាចប្រើថាមពលនេះនៅលើកាំជ្រួច និងអាចបាញ់បង្ហោះ ទៅកាន់ ភពអង្គារ ក្នុងរយៈពេលតែ ៧០ថ្ងៃប៉ុណ្ណោះ​ រឺ ១៨ខែទៅកាន់ភព ភ្លូតុង។ ហើយចំពោះ កញ្ចុំផ្កាយ Alpha Centauri វិញ កាលពីមុន ការសិក្សាបានអោយដឹងថា គឺត្រូវចំណាយពេល រាប់ម៉ឺនឆ្នាំឯណោះដើម្បីធ្វើដំណើរ ទៅដល់ ។ ប៉ុន្តែ បើគេប្រើ ថាមពលមេដែកអគ្គិសនីនេះវិញ គេអាចធ្វើដំណើរទៅដល់ តែក្នុងរយៈពេល ១០០ឆ្នាំប៉ុណ្ណោះ។




លទ្ធផលនៃយុទ្ធនាការធ្វើតេស្តនេះ មិនទាន់អាចបង្ហាញ រឺក៏ថាបដិសេធទាំងស្រុង ពីអំណះអំណាងនេះនៅឡើយទេ គឺគេត្រូវធ្វើការវាយតម្លៃបន្ថែមពីផលប៉ះពាល់ និងវិធីសាស្រ្តទាញវាមកប្រើជាមុនសិន។ ទោះជាយ៉ាងណាក្តី គេបានសិក្សាអង្កេត រួចហើយថាកម្លាំងចលករអាចផ្តល់ផលវិជ្ជមាន តែគេត្រូវសិក្សារកចំណុចកំហុស និង ការស្រាវជ្រាវអនុវត្តជាក់ស្តែងតទៅទៀតជាមុនសិន។​

លទ្ធផលវាស់ខ្នាតកម្លាំងចលករ គឺពិតជាមាន ដោយយោងតាមអំណះអំណាងនិង បំណកស្រាយពីលទ្ធផលសិក្សាដែនទំនាញមេដែកអគ្គិសនីក្នុងម៉ាស៊ីនកំដៅមួយ។

នេះអាចជារបកគំហើយ និងបដិវត្តថ្មីនៃការធ្វើដំណើរឆ្លងកាត់ភពក្នុងលំហអាកាស និងចក្រវាឡនាពេលអនាគតឆាប់ៗខាងមុខ។​

បើអ្នកស្រាវជ្រាវរូបនេះ បានអះអាងថា លទ្ធផលស្រាវជ្រាវរបស់លោក នឹងធ្វើការបោះពុម្ពផ្សាយក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ប៉ុន្តែចំពោះអ្នកវិទ្យាសាស្រ្តមួយចំនួនវិញ នៅតែងឿងឆ្ងល់ ដដែល ថាតើថាមពលនេះអាចដំណើរការបានពិតប្រាកដរឺក៏យ៉ាងណានោះទេ ។

ប៉ុន្តែអង្គការអវកាស NASA បានផ្តល់យោបល់ថា កាលពីមុនគេ បានធ្វើពិសោធន៍ និងអាចប្រើបច្ចេកវិទ្យាភាគល្អិតនៃអាតូមនានាបាន គឺវាអាចធ្វើចលនាសកម្ម ទៅវិញទៅមកនៅក្នុងម៉ាស៊ីនបិទជិត។



No comments:

Post a Comment