Wednesday, August 5, 2015

ក្តារស្គីបណ្តែតលើអាកាសរបស់ Lexus បង្ហាញរូបរាង


ក្តារជិះស្គីអណ្តែតលើអាកាស ត្រូវបានក្រុមហ៊ុន Lexus បង្ហាញជាផ្លូវការហើយ ។  ផលិតផលបច្ចេកវិទ្យាថ្មីនេះត្រូវបានផលិតឡើង ដោយវាអាចជិះបណ្តែតលើដី និងទឹកបាន។


ក្តាស្គីនេះត្រូវបានលោក Ross McGouran ធ្វើការជិះសាកល្បងនីកន្លែងជិះស្គីមួយកន្លែង។ មើលទៅវាជាក្តារស្គីដ៏ទំនើបនិងអាចបណ្តែតខ្លួនហើបពីដីពិតមែន។ ហើយវាក៏អាចជិះបណ្តែតលើ ទឹកបានដែរ។

បើតាមប្រភពពត៍មានពី Lexus បានអោយដឹងថា គេបានប្រើឧស្ម័ននីត្រូហ្សែន អោយស្ថិតក្នុង សីតុណ្ហភាពក្រោម ១៩៧អង្សាសេ និងធ្វើប្រតិកម្មក្នុងម៉ាស៊ីនប្រឆាំងនឹងដែនទំនាញផែនដី ទើបវា អាចបណ្តែតខ្លួនលើដីបាន។

ក្តារស្តីនេះអាចប្រើជិះលើ ផ្ទៃរាប ផ្ទៃកោង បង្កាន់ដៃ ឆ្លងកាត់ទឹក និងលោតរំលងបាន។ នេះជាឧបករណ៍ថ្មីមួយសម្រាប់មនុស្សសម័យអនាគតកាល។

ទោះជាយ៉ាងនេះក្តីក្រុមហ៊ុន Lexus មិនទាន់មានបំណងផលិតដាក់លក់ជាផ្លូវការនៅពេលណា នោះទេ។

Source: Lexus


No comments:

Post a Comment