ពិតហើយមនុស្សមួយចំនួនបានដឹងថាផ្លែចេកមានគុណសម្បត្តិច្រើនចំពោះសុខភាព
ប៉ុន្តែតែអ្នកដឹងទេក្រៅពីសាច់ផ្លែចេក សំបកចេកក៏មានគុណប្រយោជន៍ច្រើនណាស់ដែរចំពោះ
សុខភាព ហើយអ្នកប្រាកដជាមានអារម្មណ៍ចម្លែកហើយថា ចឹងមានតែពិសារសំបកចេក។
ការសិក្សាជាច្រើនបានអោយដឹងថា
សំបកចេកមានផ្ទុកអាហារូបត្ថម្ភជាច្រើន និងជួយសម្រកទំងន់ បានទៀតផង។ ខាងក្រោមនេះជាហេតុផលមួយចំនួនដែលអ្នកគួរដឹងមុនពេលសម្រេចចិត្តបោះ
សំបកចេកចោល៖
- សំបកចេកមានផ្ទុកវីតាមីន
A ច្រើនជួយការពារប្រព័ន្ធការពាររាងកាយ
និងប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ
- មានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន
និង វីតាមីន B និង B6
- សារធាតុម្យ៉ាងឈ្មោះថា
លូតេអីុន (lutein) មាននៅក្នុងសំបកចេក
អាចជួយអោយភ្នែក មានសុខភាពល្អ និងការពារជំងឺភ្នែកឡើងបាយ។
- មានសារធាតុអាហារកាកសរសៃ
ជួយបន្ថយកម្រិតកូឡេស្ទេរ៉ូល និងសម្រួលប្រព័ន្ធរំលាយ អាហារ ។
- សំបូរសារធាតុ
ប៉ូតាស្យូម និងអាហារកាកសរសៃជាងសាច់ចេកទៅទៀត។
ពិតហើយត្រង់ចំនុចនេះ អ្នកគួរសាកល្បងពិសាសំបកចេកហើយ
បើទោះជាអ្នកមិនទំលាប់ក្តី។
អ្នកអាចមានអារម្មណ៍ប្លែកបន្តិចព្រោះមិនធ្លាប់ពិសារវាពីមុនមក។
បើតាមអ្នកជំនាញខាងសុខភាពបានស្នើរអោយអ្នកគួរជ្រើសរើសសំបកចេកដែលមានពណ៌លឿង
គឺវាប្រសើរជាងសំបកបៃតង ព្រោះសំបកលឿងមានផ្ទុកសារធាតុមួយចំនួនទៀតជួយប្រឆាំងជំងឺ
មហារីក និងជួយបង្កើនកោសិកាឈាម។ បើអ្នកចង់ពិសារមែននោះអ្នកគួរយកសំបកចេកទៅ
ស្ងោរទឹកក្តៅអោយបាន១០នាទីជាមុនសិន មុននឹងពិសារ។
No comments:
Post a Comment