Monday, August 3, 2015

វិធីងាយៗ ៥ យ៉ាង ជួយអ្នកអស់កម្លាំង អោយប្រសើរឡើងវិញ


សភាពអស់កម្លាំងសំដៅដល់ភាពថមថយថាមពលក្នុងខ្លួន ទាំងរូបរាងកាយ និងស្មារតី ឫធ្លាក់ខ្លួនទៅជាឈឺក៏សឹងមាន។ មនុស្សជាច្រើនតែងកើតមានបញ្ហានេះ ដែលភាគច្រើនបណ្តាលមកពីការបំពេញ ការងារប្រចាំថ្ងៃច្រើន ការធ្វើដំណើរ សកម្មភាពប្រើកម្លាំងច្រើន និង ភាពចាស់តាមវ័យជាដើម។


មនុស្សខ្លះដែលមានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឈឺសន្លាក់ ឆ្អឹង និងជំងឺដទៃទៀត ច្រើនមានសភាពអស់កម្លាំងច្រើនជាងមនុស្សទូទៅ។

នៅពេលអ្នកជួបបញ្ហានេះគឺមានន័យថា ជីវសាស្រ្តនៃរាងកាយអ្នកខុសប្រក្រតីហើយ ។ មនុស្សខ្លះចាប់ផ្តើមមានការថមថយថាមពលនិង អស់កម្លាំងខុសពីប្រក្រតី និងអាចធ្វើអោយប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ ការងារ គ្រួសារ និងមិត្តភក្តិ។

ទោះជាអ្នកជួបប្រទះបញ្ហានេះក្តី គឺមានវិធីអាចដោះស្រាយបាន និងបង្កើនថាមពល ឡើងវិញបាន គឺអ្នកគួរសាកល្បងនូវវិធីសាស្រ្តខាងក្រោម៖

១. ធ្វើលំហាត់ប្រាណ៖
តាមការស្រាវជ្រាវជាច្រើនបានអោយដឹងថា​ ការបញ្ចេញថាម ពលរាងកាយច្រើន ដូចជាតាមរយៈការហាត់ប្រាណផ្សេងៗអាចជួយបង្កើនថាមពល ឡើងវិញបាន ជាពិសេសអ្នកត្រូវធ្វើការហាត់ប្រាណនៅពេលព្រឹកព្រលឹម ដោយការ ដើរតិចៗ ជិះកង់ រឺហាត់យូហ្គាជាដើម។

២. ពិសារទឹកអោយបានច្រើន៖
ទឹកជាប្រភពដ៏សំខាន់សម្រាប់រាងកាយ គឺប្រៀបប្រដូចរថយន្តដែលត្រូវការសាំង ដើម្បីដំណើរការនោះដែរ។ កង្វះជាតិទឹក វាអាចធ្វើអោយសកម្មភាពរបស់រាងកាយ ថយចុះ បាត់បង់ការផ្ចង់ស្មារតី និង ភាពស្រស់ស្រាយ។ ដូច្នេះអ្នកគួរពិសារទឹក អោយបានច្រើននិងគ្រប់គ្រាន់។​

៣. គេងអោយបានគ្រប់គ្រាន់៖
ការដេកមិនគ្រប់គ្រាន់ គឺអាចប៉ះពាល់ដល់សុខភាព អ្នកបាននិងធ្វើអោយអ្នកមិនមាន ថាមពលគ្រប់គ្រាន់សម្រាប់ថ្ងៃបន្ទាប់។ ដូច្នេះអ្នក ត្រូវចូលគេងអោយបានទៀងទាត់ ពេលវេលា និងគេងអោយបានគ្រប់ម៉ោង យ៉ាងហោចណាស់ក៏ ពី​៧ទៅ ៨ម៉ោងដែរ។

៤. សម្រកទំងន់ខ្លួនខ្លះ៖
ការសម្រកទំងន់ខ្លួនខ្លះ វានឹងធ្វើអោយរាងកាយអ្នករហ័ស និងស្វាហាប់ជាងពីមុន ព្រោះជាតិខ្លាញ់ច្រើនក្នុងខ្លួន ក្រៅពីប៉ះពាល់ដល់សម្រស់អ្នកហើយ វាក៏ធ្វើអោយ សកម្មភាពនិងកាយវិការអ្នកមិនរហ័សរហួននោះដែរ។ ដូច្នេះអ្នកត្រូវជ្រើសរើស អាហារអោយមានតុល្យភាព ដើម្បីបង្កើនថាមពលរាងកាយ។

៥. ពិសារអោយបានច្រើន តែសមស្រប៖

មនុស្សមួយចំនួនជ្រើសរើសការពិសារអាហារក្នុងបរិមាណតិចតួចអោយបានច្រើន ដង គឺប្រសើរជាងការពិសារច្រើនក្នុងពេលតែមួយលើក។​ ការពិសារតិចតួច ច្រើនដង អាច ធ្វើអោយរាយកាយរក្សាតុល្យភាពជាតិស្ករ បានប្រសើរ ។ អ្នកត្រូវជ្រើសរើសពិសារ គ្រាប់ធញ្ញជាតិគ្រប់ប្រភេទ និងមិនត្រូវរំលងមិនពិសារអាហារពេលព្រឹកនោះទេ។ 

No comments:

Post a Comment