Tuesday, August 25, 2015

ពិសារផ្លែប៉េងប៉ោះច្រើនអាចប៉ះពាល់ដល់សុខភាពអ្នក!



ផ្លែប៉េងប៉ោះជាផ្លែឈើដែលគេនិយមពិសាច្រើន ព្រោះវាមានរសជាតិជូរបែបធម្មជាតិ សំបូរដោយវីតាមីន និងរ៉ែខនិជជាច្រើន។ គេច្រើនបញ្ចូលក្នុងមុខម្ហូបអាហារជាប្រចាំ។ 


ប៉ុន្តែតើអ្នកដឹងទេ ថាការពិសាផ្លែប៉េងប៉ោះអាចប៉ះពាល់ខ្លាំងដល់សុខភាពអ្នកនោះ? ជាពិេសសប្រសិនបើ ពិសាដោយមិនបានរៀបចំត្រឹមត្រូវ។ 

ខាងក្រោមនេះជាគុណវិបត្តិខ្លះៗនៃការពិសាប៉េងប៉ោះ៖ 

១. ស្លឹកប៉េងប៉ោះគឺគ្មានសុវត្ថិភាពនោះទេ បើអ្នកពិសារផ្លែប៉េងប៉ោះមានជាប់ស្លឹកច្រើន វានឹងធ្វើអោយអ្នកពុល និងគ្រោះថ្នាក់ដល់សុខភាព
២. ក្នុងផ្លែប៉េងប៉ោះមានផ្ទុកសារធាតុអាស៊ីតខ្ពស់ ដែលអាចប៉ះពាល់ខ្លាំងដល់អ្នកមានបញ្ហាក្រពះ ដំបៅក្រពះ និងអាចធ្វើអោយអ្នកចុកពោះខ្លាំង បណ្តាលមកពីសារធាតុអាស៊ីតនេះ។
៣. ប្រតិកម្មនៃផ្លែប៉េងប៉ោះអាចកើតមាន ប្រសិនបើអ្នកពិសារប៉េងប៉ោះច្រើនពេក បើទោះជាអ្នក ពិសាឆៅ ឫចំអិនរួចក្តី វាអាចធ្វើអោយអ្នកចុកពោះខ្លាំង និងធ្វើអោយពិបាកដល់ប្រព័ន្ធរំលាយអាហារ។
៤. ចំពោះប៉េងប៉ោះកំប៉ុងវិញ មានផ្ទុកសារធាតុ សូដ្យូមខ្ពស់ គឺក្នុងមួយកំប៉ុងតូចមានសារធាតុសូដ្យូមរហូតដល់ទៅ ៥៦៤ មីលីក្រាមឯណោះ។ ចំពោះអាហារ ណាដែលមានផ្ទុកសារធាតុសូដ្យូខ្ពស់ វានឹងធ្វើអោយប្រឈមមុខនឹងកើតជំងឺពុកឆ្អឹង  និងបញ្ហាបេះដូងផ្សេងៗ។

No comments:

Post a Comment