មនុស្សមួយចំនួនតែងមានដៃគូរស្នេហា និងការរួមភេទច្រើន
ហើយការពិនិត្យសុខភាពរកជំងឹ ឆ្លងតាមផ្លូវភេទ ផ្សេងៗគឺជារឿងចាំបាច់ដែលអ្នកគួរតាមដាន
និងយកចិត្តទុកដាក់។
ទោះជាយ៉ាងនេះក្តី អ្នកមិនបាច់បារម្ភច្រើនទៀតទេ ព្រោះមានចិញ្ចៀនពិសេសមួយប្រភេទឈ្មោះថា Hoope បង្កើតឡើងដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Silicon Valley បានផលិតជាចិញ្ចៀនវ័យឆ្លាតមួយសម្រាប់ ពាក់លើមេដៃ និងអាចធ្វើតេស្តវិភាគជំងឺផ្សេងៗជាពិសេសជំងឺកាមរោគបាន ។
ចិញ្ចៀននេះអាចវាស់ដឹងដោយប្រើស៊ីញ៉ាល់ម៉ាញ៉េទិច
វាស់ត្រង់ស្បែកនៅត្រង់មេដៃ ដោយអាចអោយអ្នក ប្រើប្រាស់គ្រាន់តែចុចប៊ូតុងនៅលើចិញ្ចៀននោះ
វានឹងលៀនចេញនូវម្ជុល តូចមួយដែលអាចប្រើបូមឈាមបន្តិច និងស្រូបបញ្ចូនចូលទៅក្នុងចិញ្ចៀនដែលមានបំពាក់
ឈីប (អ៊ីុសេ) ដើម្បីធ្វើតេស្ត។ ឈាមគម្រូនោះបានធ្វើដំណើរ ឆ្លងកាត់បន្ទប់វិភាគចំនួន
៤នៅក្នុងចិញ្ចៀនដែលមានផ្ទុកសារធាតុ អង់ទីហ្សែននៅទីនោះស្រាប់ដើម្បីធ្វើការវិភាគ ដោយចាប់យកអង់ទីគ័រផ្សេងៗ ដែលមានជាប់ទាក់ទងនឹងការវិភាគរកមេរោគ។
ប្រសិនបើចាប់បាន វានឹងបង្ហាញនូវលទ្ធផលនៅលើផ្ទៃអេក្រង់លើចិញ្ចៀននោះ។ ទិន្នន័យនេះអាចបញ្ជូនលទ្ធផល វិភាគទៅកាន់កម្មវិធីក្នុងទូរស័ព្ទដៃបានថែមទៀតផង
ដោយប្រាប់អោយដឹងថា អ្នកអាចមានជំងឺអ្វីមួយជាក់លក្ខ័ ដើម្បីសម្រួលអោយអ្នកដឹងថា
វាជាពេលដែលត្រូវទៅរកគ្រូពេទ្យព្យាបាលហើយ។
គម្រូចិញ្ចៀននេះត្រូវបានផលិតដោយអ្នកជំនាញនៅសាកលវិទ្យាល័យ
Colorado State University ដែលវាអាចង្ហាញបានយ៉ាងសុក្រិតនូវលទ្ធផលធ្វើតេស្តដឹងពីជំងឺកាមរោគ
ដូចជាជំងឺស្វាយក្រាបជាដើម។ ហើយក្រុមអ្នកស្រាវជ្រាវក៏កំពុងធ្វើការខិតខំ សិក្សាបន្ថែមដោយធ្វើអោយវា
កាន់តែមានសមត្ថភាពវាស់បាន យ៉ាងសុក្រិតទៅ លើជំងឺកាមរោគដទៃៗទៀត ។
គេក៏កំពុងធ្វើការសិក្សាបង្កើនសមត្ថភាពចិញ្ចៀននេះ
ធ្វើការតាមដានវាស់នូវបញ្ហា អាល់ឡែកហ្សុី ជំងឺមហារីក ជំងឺទឹកនោមផ្អែម និង វាស់ពីការមានផ្ទៃពោះ។
គេនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយចិញ្ចៀននេះ នៅដើមខែមករាឆ្នាំ
២០១៦ នៅក្នុងប្រទេស ម៊ិុចស៊ិចកូ អាមេរិចឡាទីន អឺរ៉ុប និងសហរដ្ឋអាមេរិច។
វាអាចមានតម្លៃ ប្រមាណជា ៥០ដុល្លារ អាមេរិច ។
No comments:
Post a Comment