Tuesday, August 25, 2015

អង្គុុយមុខកំព្យូទ័រយូរប៉ះពាល់សុខភាព!



តាមការស្រាវជ្រាវបានបង្ហាញអោយឃើញថា ការអង្គុយធ្វើការច្រើនម៉ោងពេក គឺមិនល្អសម្រាប់ សុខភាពនោះទេ បើទោះជាអ្នកបានខិតខំធ្វើលំហាត់ប្រាណ និងហាត់កីឡាផ្សេងៗក្តី ។​ វាអាចជាប់ពាក់ព័ន្ធនឹងការឡើងទំងន់ និងធាត់ដុះពោះ។ 


តាមការសិក្សាជាច្រើនបានអោយដឹងថា មនុស្សដែលអង្គុយធ្វើការច្រើនជាង ៦ម៉ោង ក្នុងមួយថ្ងៃ គឺអាចប្រឈមមុខខ្ពស់នឹងជំងឺបេះដូង មហារីក ជំងឺទឹកនោមផ្អែម ប៉ះពាល់ជាអវិជ្ជមានដល់សមត្ថភាព ខួរក្បាលព្រោះវាខ្វះនូវអុកហ្ស៊ីហ្សែន និងឈាមទៅចិញ្ចឹមខួរក្បាល នឹងអាចបណ្តាលអោយឈឺក្បាល និងសមត្ថភាពគិតរហ័សធ្លាក់ចុះ។

ខាងក្រោមនេះជាដំបូន្នានខ្លះៗដែលអ្នកគួរអនុវត្ត៖
  • បើអ្នកចាំបាច់ត្រូវអង្គុយយូរនោះ អ្នកគួរសម្រួលឥរិយាបថនៃការអង្គុយ ក្នុងជំហរដងខ្លួន អោយត្រង់ព្រោះបើមិនដូច្នេះទេ វានឹងធ្វើអោយប៉ះពាល់ដល់ឆ្អឹងកងខ្នង ស្មា និងសាច់ដុំ។
  • ជៀសវាងការអោនទៅមុខសំឡឹងអេក្រង់កំព្យូទ័រ ព្រោះវាអាចធ្វើអោយតឹងសរសៃក និង ចុករួយក។
  • ត្រូវក្រោកពីកៅអី ដើរចុះឡើងៗបន្តិចក្នុងការិយាល័យអោយបាន ៣ទៅ ៥នាទី រៀងរាល់ ១ម៉ោងម្តង។ ការធ្វើបែបនេះ អាចជួយអោយចរន្តឈាមដើរស្រួល និងសម្រួលទៅចិញ្ចឹម ខួរក្បាល និងសាច់ដុំអោយដំណើរការប្រក្រតី។
  • ដូចគ្នាផងដែរ អ្នកមិនត្រូវអង្គុយមើលទូរទស្សន៍យូរម៉ោងនោះពេកដែរ។
  • បើអាចអ្នកគួរដើរឡើងទៅការិយាល័យដោយជណ្តើរជើង ជាជាងប្រើជណ្តើរយន្ត។
  • ពេលទទួលទូរស័ព្ទ អ្នកត្រូវក្រោកដើរ និយាយ ទើបជាការប្រសើរ។

No comments:

Post a Comment