កាសស្តាប់ត្រចៀក Cherubs គឺជាកាស ដ៏ទំនើបសម្រាប់ឆ្នាំ ២០១៥នេះ។ វាមាន លក្ខណៈខុសពីកាសទូទៅ
ដោយវាត្រូវ បានធ្វើឡើងពី សារធាតុស៊េរ៉ាម៉ិច ប្រភេទ ZrO2 ផ្សំជាមួយសារធាតុ
ស៊ីលីកូន។
កាសនេះមានមុខងារនិងគុណភាពសំលេង បែបធម្មជាតិ
ល្អដាច់ពីកាសទូទៅ ដោយវា អាចកាត់បន្ថយសំលេងរំខាន និងមាន គុណភាពសំលេងប្រសើរបំផុត។
កាសនេះមានប្រវែង
១,២ម៉ែត្រ មានក្បាលដោតពណ៌មាស និងមានប៊ូតុងបញ្ជាចំនួន ៣។ វាមានកម្រិតរលកសំលេង ចាប់ពី ៥០ ទៅ៥០០០ Hz ប្រើថាមពលតែ
២មីលីវ៉ាត់ ប៉ុណ្ណោះ ក្នុងកម្រិតរលកឌីណាម៉ិចខ្លាំង។
កាសនេះអាចធន់នឹងសភាពកកិត
និងសឹករេចរិលបាន។ វានឹងត្រូវដាក់លក់ជាផ្លូវការក្នុងខែតុលា
ខាងមុខនេះ ក្នុងតម្លៃ ៤៤ដុល្លារអាមេរិច។
No comments:
Post a Comment