Wednesday, September 2, 2015

កាម៉េរ៉ាឥតខ្សែដ៏សាមញ្ញ និងមានភាពវ័យឆ្លាត

កាម៉េរ៉ាដែលមានតំណភ្ជាប់ទៅនឹងបណ្តាញអ៊ិនធើណែត សម្រាប់បំពាក់លើជញ្ជាំង ថតយករូបភាពផ្សេងៗដើម្បីសុវត្ថិភាពក្នុងផ្ទះ និងអាគារផ្សេងៗនោះ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ពីសមត្ថភាពរបស់វា ជាពិសេសកាម៉េរ៉ា Butterfleye ដែលជាកាម៉េរ៉ាមួយប្រភេទថ្មី សំងាត់ តូច សម័ញ្ញ តែមានសមត្ថភាពខ្ពស់អាចចាប់រូបភាពបានច្បាស់និងគ្រប់ស្ថានភាពទោះជានៅ ពេលយប់ងងឹតយ៉ាងណាក្តី។

កាម៉េរ៉ានេះ អាចប្រើជាមួយទូរស័ព្ទដៃប្រព័ន្ធ អេនឌ្រ័យ និង iOS បាន។ វាមានភាពវ័យឆ្លាត រូបរាងសមញ្ញនិងអាចបញ្ជាបានដោយប្រព័ន្ធឥតខ្សែ ប្រើនូវបច្ចេកវិទ្យា infrared បញ្ជាថតចំលង និងធ្វើជាភ្នែករបស់អ្នកនៅពេលអ្នកមិននៅផ្ទះ។

វាអាចធ្វើការថតចម្លងសកម្មភាពមនុស្ស សត្វ និងសំលេងដោយស្វ័យប្រវត្តិ ដោយបច្ចេកវិទ្យា Activity Based Recording ។ អ្វីដែលពិសេសជាងនេះទៅទៀត វាអាចភ្្ជាប់ដោយប្រព័ន្ធ Wi-Fi  ប៊្លូធូស  ផ្ទុកឯកសារទៅក្នុង Cloud និងអាចបញ្ចូនសញ្ញាទៅកាន់ទូរស័ព្ទដៃអ្នកបានទៀតផង។

ចំពោះរូបភាពវីដេអូវិញ គឺអាចថតបានទំហំ1080 p រូបភាពច្បាស់កម្រិត Full HD និងអាចរក្សាទុកឯកសារក្នុង Cloud បាន១ថ្ងៃ ដូច្នេះអ្នកអាចត្រូវចំណាយថវិកាបន្ថែម ដើម្បីទិញទំហំផ្ទុកឯកសារក្នុង Cloud។  


កាម៉េរ៉ានេះប្រើថាមពលសាកថ្ម និងអាចប្រើបានរយៈពេល ២សប្តាហ៍ក្រោយពេលសាកមួយលើក។ កាម៉េរ៉ា Butterfleye នេះអាចកម្មង់បញ្ជាទិញបាននៅគេហទំព័ររបស់ Indiegogo ក្នុងតម្លៃ ប្រមាណជា ២០០ដុល្លារអាមេរិច និងអាចទទួលបានក្នុងខែធ្នូខាងមុខ។ 

No comments:

Post a Comment